ខេត្តរតនគិរី៖ កំណាត់ផ្លូវជាតិលេខ ៧៨-៥ ត្រូវបានបើកការដ្ឋានកាត់ជួសជុលក្រាលកៅស៊ូDBST ប្រវែង១៦៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរីបានឲ្យដឹងថា កំណាត់ផ្លូវជាតិនេះគឺចាប់ផ្តើមកាត់ជួសជុលចាប់ពីគីឡូម៉ែត្រលេខ០០+០០ ដល់គីឡូម៉ែត្រលេខ០១+៦៥០ ស្ថិតនៅក្នុងក្រុងបានលុង ខេត្តរតនគិរី។
ក្នុងពិធីនេះផងដែរលោកប្រធានមន្ទីរស្នើរដល់ប្រជាពលរដ្ឋតាមសង្ខាងផ្លូវឲ្យជួយសំរួល និងអនុគ្រោះដល់ក្រុមការងារ ក្នុងការសាងសង់ជួសជុលឲ្យការងារសំរេចបានទៅដោយរលូន ហើយលោកក៏បានស្នើរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ បើកបរដោយជាតិស្រវឹង ជៀសឆ្ងាយពីគ្រឿងញៀន។ ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចររាចរណ៍៕