ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ឧត្ដមសេនីយ៍​មី​យ៉ាន់​ម៉ា​២​រូប​ជុំវិញ​ការធ្វើ​រដ្ឋប្រហារ​

​អាមេរិក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ​បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ឧត្ដមសេនីយ៍ ០២​រូប នៃ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​ដោយ​ចោទថា ពួកគេ​បាន​ចូលរួម​ក្នុង​ការធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អោ​ង សាន ស៊ូ ជី កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​សហរដ្ឋអាមេរិក​បាន​និយាយថា​ខ្លួន​បាន​បង្កក​ទ្រព្យសម្បត្តិ និង​ដាក់​បម្រាម​ធ្វើដំណើរ​ចូលក្នុង​ទឹកដី​អាមេរិក លើ​នាយ​ឧត្ដមសេនីយ៍   Maung Maung Kyaw​ ជា​មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​លោក​ឧត្ដមសេនីយ៍ទោ Moe Myint Tun​។​

​ជាមួយគ្នា​នោះ​ដែល​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ក៏បាន​អំពាវនាវ​ផងដែរ​ឱ្យ​យោធា​មី​យ៉ាន់​ម៉ា ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត របស់លោក​ស្រី អោ​ង សាន ស៊ូ ជី និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ សហរដ្ឋអាមេរិក​នឹងមិន​រាក​រែក​ឡើយ ក្នុងការ​ចាត់វិធានកា​រ​សកម្មភាព​បន្ថែមទៀត នៅពេល​អនាគត​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130