ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​កុងត្រាជូន​គ្រូ​បង្គោល​លោក Conor រហូតដល់​ឆ្នាំ​២០២៣

​កីឡា ៖ កាលពី​ម្សិលមិញ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បានប្រកាសថា ក្លិប​បានសម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជូន​គ្រូបង្វឹក​លោក Conor Nestor រហូតដល់​ឆ្នាំ ២០២៣ ជា​ផ្លូវការ​ ​។​

​យ៉ាងណាមិញ​ក្រោយ​បន្ត​កុងត្រា​ថ្មី​លោក Conor ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖ សម្រាប់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កិត្តិយស​ណាស់​ដែល​មានកា​រ​ជឿទុកចិត្ត​ពី​ថ្នាក់ដឹកនាំ ដែល​អនុញ្ញាត​ខ្ញុំ​បន្តការងារ​រប​សប់​ខ្ញុំ​បន្ត​។ នេះ​ជា​ក្រុម​កីឡាករ​ដំបូង វា​ជា​កិត្តិយស​ពិតប្រាកដ​សម្រាប់​ខ្ញុំ​ដែល​បាន​ស្នាក់​នៅទីនេះ​រហូតដល់​ឆ្នាំ ២០២៣​។ ខ្ញុំ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​នឹង​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន ដើម្បី​នាំមក​នូវ​សមិទ្ធិផល​សម្រាប់​ក្លិប​ទាំងមូល​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130