ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រះខ័ន​រាជ​ស្វាយរៀង​បង្ហាញមុខ​កីឡាករ​បរទេស​ថ្មី​ជំនួស Barrett

​កីឡា ៖ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បានប្រកាស​សមាសភាព​កីឡាករ​បរទេស​ថ្មី ដែល​ត្រូវ​ជំនួស​កៅអី​ខ្សែការពារ​សញ្ជាតិ​អៀរ​ឡង់ Paddy Barrett ហើយ គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Robert Lopez Mendy ដែល​ផ្ទេរ​មកពី​ក្លិប​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន United City (​អតីត​ក្រុម​ឈ្មោះ Ceres-Negros)​។​

​ខ្សែប្រយុទ្ធ​វ័យ ៣៣​ឆ្នាំ Mendy នឹងត្រូវ​បំពេញ​កូតា​កីឡាករ​បរទេស​ទី​៥ ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខ​។​

​ការប្រកាស​សមាជិក​ថ្មី​របស់​ក្រុម​ជើងឯក​លី​គ​កំពូល​ម្ពុ​ជា​២​សម័យ​ព្រះខ័ន​រាជ​ស្វាយរៀង ក៏បាន​ប្រកាស​បញ្ចប់​កិច្ចសន្យា​ជា​ផ្លូវការ ជាមួយ​កីឡាករ​មាន​បទពិសោធ​ជោគជាំ​នៅ​អឺរ៉ុប Paddy Barrett ដែល​បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប St Patrick’s Athletic FC នៃ​លី​គ​កំពូល​ប្រទេស​អៀរ​ឡង់​វិញ នា​រដូវ​កាល​ថ្មី ឆ្នាំ​២០២១ ខាងមុខ​ផងដែរ​។​

​សូមជម្រាបថា មុនពេល​ផ្ទេរ​មកលេង​លី​គ​កំពូល​កម្ពុជា Mendy បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ឲ្យ​ក្រុម United City ឈ្នះ​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន ២​រដូវ​កាល​ចុងក្រោយ កាលពី​ឆ្នាំ​២០១៩-២០២០ កន្លងទៅ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130