ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រកឃើញ​ហើយ​ប្រទេស​ដំបូង​គេ​ដែល​ទទួល​វ៉ាក់សាំង​ពី​កម្មវិធី Covax

​ហ្គា​ណា ៖ ប្រទេស​ហ្គា​ណា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បានទទួល​វ៉ាក់សាំង​កូ​វីដ​១៩ តាមរយៈ​ការផ្តួចផ្តើម​ចែក​រំ​លេក​វ៉ាក់សាំង​ពី​កម្មវិធី Covax ។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​ការផ្តល់​វ៉ាក់សាំង AstraZeneca ចំនួន ៦០០,០០០ ដូ​សបាន​មកដល់​ដល់ទី​ក្រុង Accra កាលពី​ថ្ងៃ​ពុធ​។ អ្នក​ដែល​ត្រូវ​ចាក់​ដំបូង​គេ​គឺ​បុគ្គលិក​សុខាភិបាល​។​

​កម្មវិធី​វ៉ាក់សាំង Covax មាន​គោលបំណង​កាត់បន្ថយ​ការបែងចែក​រវាង​ប្រទេស​អ្នកមាន​និង​ប្រទេស​ក្រីក្រ​ដែល​មិនអាច​ទិញ​វ៉ាក់សាំង​បាន ។ កម្មវិធី​នេះ​គ្រោង​នឹង​ចែកចាយ​វ៉ាក់សាំង​ប្រហែល​២ ពាន់​លាន​ដូ​ស​នៅ​ទូទាំង​ពិភពលោក​នៅ​ចុង​ឆ្នាំនេះ​។​

​ប្រទេស​ហ្គា​ណា​ដែលមាន​ប្រជាជន​ជាង​៣០​លាន​នាក់​ត្រូវបាន​ជ្រើសរើស​ជា​ប្រទេស​ទទួល​វ៉ាក់សាំង​ឥតគិតថ្លៃ​ដំបូង​បន្ទាប់ពី​សន្យាថា​នឹង​ចែកចាយ​យ៉ាង​ឆាប់រហ័ស​និង​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​ដែល​បាន​កំណត់ដោយ Covax ។​

​សម្ព័ន្ធភាព Covax និយាយថា​ការចែក​ចាយ​បន្ត​ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់​ប្រទេសជិតខាង​កូត​ឌី​វ័រ​នៅ​ចុង​សប្តាហ៍​នេះ​។ ការចាក់​វ៉ាក់សាំង​បង្ការ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ប្រទេស​ហ្គា​ណា​នា​សប្តាហ៍​ក្រោយ​ហើយក៏​ដូចជា​បុគ្គលិក​សុខាភិបាល អ្នក​ដែលមាន​អាយុ​លើស ៦០ ឆ្នាំ​ដែលមាន​បញ្ហា​សុខភាព​និង​មន្ត្រីជាន់ខ្ពស់​នឹងត្រូវ​បាន​ផ្តល់​អាទិភាព​។​

​វ៉ាក់សាំង​ដែល​ប្រគល់​ទៅ​ទីក្រុង Accra គឺ​ត្រូវបាន​ផលិត​ដោយ​វិទ្យាស្ថាន Serum នៃ​ប្រទេស​ឥណ្ឌា ហើយ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AstraZeneca និង​សកល​វិទ្យាល័យ Oxford​។​ ​វ៉ាក់សាំង​នេះ​ត្រូវបាន​យល់ព្រម​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយ​ការចាក់​វ៉ាក់សាំង​នេះ​នៅ​ប្រទេស​ហ្កា​ណា​មិនមែនជា​ផ្នែក​នៃ​ការសាកល្បង​នោះទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130