ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាត្រា​អ្នកស្លាប់​ដោយ​កូ​វីដ​​​នៅ​ប្រេ​ស៊ី​ល​កើន​ដល់​ជិត​២៥​ម៉ឺន​នាក់​

​ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ប្រទេស​ប្រេ​ស៊ី​ល​បាន​ចុះបញ្ជី​ការស្លាប់​ថ្មី​ចំនួន​៤៤២៨​នាក់​ដោយសារ​កូ​វីដ​១៩​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ ដែលជាយ​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ទី ៤ ចាប់តាំងពី​ការផ្ទុះ​ឡើង​ជំងឺ​រាតត្បាត​នេះ​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ទូទាំងប្រទេស​កើន​ដល់ ២៤៩.៩៥៧ នាក់​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ចិន​ស៊ិន​ហួរ​។​

​ក្រសួង​ក៏បាន​និយាយ​ផងដែរ​ថា​ការធ្វើ​តេស្ត​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៦៦.៥៨៨​ករណី​បន្ថែមទៀត ដែលនាំឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង បាន​កើន​ឡើងដល់​១០.៣២៤.៤៦៣​ករណី ។​

​កាលពី​ម្សិលមិញ ត្រូវបាន​គេ​កត់សម្គាល់ថា​មារ​យៈ​៣៥​ថ្ងៃ​ជាប់ៗ​គ្នា​ដែល​ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​លើសពី​១.០០០ នាក់​។​

​ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​ខ្ពស់បំផុត​លំដាប់​ទី ២​នៅលើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​និង​ចំនួន​អ្នក​ឆ្លង​លំដាប់​ទី​៣​បន្ទាប់ពី​សហរដ្ឋអាមេរិក​និង​ឥណ្ឌា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130