ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តរតនគិរីនឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ជិត៤ពាន់ដូស

ខេត្តរតនគិរី ៖ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅឯមន្ទីរពេទ្យខេត្តរតនគិរី នេះ ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់ខេត្តរតនគិរីនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ចំនួន ៣.៦០០ដូស ហើយអ្នកដែលត្រូវចូល រួមចាក់វ៉ាក់សាំងមុនគេបង្អស់គឺ មន្រ្តីសុខាភិបាល ចំនួន៥២០នាក់ និងនគរបាល ១.៣០០នាក់។

ចំណែកលោក អ៊ូ ដេត ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរពេទ្យខេត្តរតនគិរីបានឲ្យដឹងថា សម្រាប់មណ្ឌលចាក់ វ៉ាក់សាំងក្នុងខេត្តរតនគិរី មាន២ទីតាំង ១- ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនេះផ្ទាល់តែម្តង និង២- នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី។

លោកប្រធានកម្មវិធីរូបនេះក៏បានស្នើដល់មន្រ្តីដែលពាក់ព័ន្ធត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់ចូលរួមគោរពគោលការណ៍ក្នុងការទទួលវ៉ាក់សាំង  ដោយការផ្តល់ព័ត៌មានសុខភាពឲ្យបានជាក់លាក់ និងតមអាហារក្រោយពេលទទួល វ៉ាក់សាំង ហើយលោកក៏សំណូមពរឲ្យចូលរួមទទួលវ៉ាក់សាំងទាំងអស់គ្នា ពីព្រោះគ្រូពេទ្យ មន្ត្រីនគរបាល និងនគរបាលការពារព្រំដែនទាំងអស់គឺជាសាមីបុគ្គលដែលប្រឈមមុខខ្លាំងទៅនិងការឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130