ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានផ្ដល់ ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជន ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំណាយថវិការដ្ឋ ចំនួន៩២២,៣១៥,៨៤៤,០០០រៀល (ប្រាំបួនរយម្ភៃពីរ ប៊ីលាន បីរយដប់ប្រាំលាន ប្រាំបីរយសែសិបបួនពាន់រៀល) ស្មើនឹង២៣០.៥៨លានដុល្លារអាមេរិក ។ នេះបើគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញរបាយការណ៍នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ (ទាំងក្រ១ និងក្រ២) ដែលទទួលបានការឧបត្ថម្ភ មាន៦៨៨,៥៣៩គ្រួសារ ៕