ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នៅខេត្តកណ្តាល មានចំនួន៩៤២នាក់

ខេត្តកណ្ដាល ៖ រដ្ឋបាលខេត្ត កណ្តាលបានឲ្យដឹងនៅថ្ងៃនេះថា រយៈពេល៥ថ្ងៃមកនេះ ដោយគិតចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានមនុស្សចំនួន ៩៤២នាក់ ហើយដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ក្នុងនោះមានស្រ្តីចំនួន ៥០៧នាក់ ខណដែលមនុស្សត្រូវបានយកសំណាកមានចំនួនសរុប ៧០៩នាក់ ក្នុងនោះស្រ្តីមានចំនួន ១០៣នាក់។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នោះ ត្រូវបានធ្វើចត្តាឡីស័កតាមមណ្ឌលនានា មានចំនួន ១៧៦នាក់ ហើយធ្វើចត្តាឡីស័កនៅតាមផ្ទះមានចំនួន ៦៩៧នាក់។ ចំណែកម្នាក់ដែលជាបុគ្គលិកក្លឹប N8 រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញផ្ទុកវិជ្ជមានកូវីដ-១៩ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរបេង និងហង់សិន រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយពួកគេត្រូវបានមើលថែទាំសព្វគ្រប់បែបយ៉ាង យ៉ាងយកចិត្តទុកដាក់បំផុត មិនឱ្យមានទាស់នោះឡើយ រីឯសុខសុវត្ថិភាពវិញក៏ត្រូវបានធានា និងយាមកាមបានល្អផងដែរ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខេត្ត សហការជាមួយមន្ដ្រី សុខាភិបាល បាននឹងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កជាបន្តបន្ទាប់ទៀត ៕

 

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130