ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ ​៧២​ករណី​បន្ថែមទៀត​

​បាងកក ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង Covid-19 ថ្មី​ចំនួន ៧២ ករណី​ដែល​ត្រូវបាន​បញ្ជាក់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ ដែល​រួមមាន​ការឆ្លង​ក្នុងស្រុក​ចំនួន ៦៣ ករណី​និង ៩ ករណី​ដែល​ជាការ​នាំចូល ។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត Bangkok Post​។​

​លោកស្រី Apisamai Srirangson ជំនួយការ​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព Covid-19 បាន​និយាយថា​ក្នុងចំណោម​ករណី​ឆ្លង​ក្នុងស្រុក​ខាងលើ​គឺមាន ៤៣ ត្រូវបាន​បញ្ជាក់​នៅ​មន្ទីរពេទ្យ​និង​២០ ករណី​ត្រូវបាន​រកឃើញ​តាមរយៈ​ការធ្វើ​តេស្ត​សកម្ម​នៅក្នុង​សហគមន៍​។​

​ខេត្ត​សាមុត​សា​ខន បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ៣០ ករណី​ស្មើ​ន​និង​៤៨ ភាគរយ​នៃ​ចំនួន​សរុប​ប្រចាំថ្ងៃ​។ ក្នុងចំណោម​នោះ ២៧ នាក់​ត្រូវបាន​បញ្ជា​ក់នៅ​មន្ទីរពេទ្យ ដោយមាន​១៤ នាក់​ជ​ជា​ជនជាតិ​មី​យ៉ាន់​ម៉ា​និង​ថៃ ១៣ នាក់ ខណៈ​៣​ករណី​ទៀត​ជាការ​ធ្វើតេស្ត​សកម្ម​ក្នុងនោះ​គឺ​ជនជាតិ​មី​យ៉ាន់​ម៉ា​ទាំងអស់​។ ទីក្រុង​បាងកក​បាន​កត់​ត្រាករ​ណី​ថ្មី​ចំនួន​៧​ករណី​គឺ​ជនជាតិ​ថៃ​៦ នាក់​នៅ​មន្ទីរពេទ្យ និង​ជនជាតិ​ថៃ​ម្នាក់​នៅក្នុង​សហគមន៍​។​

​សូមជម្រាបថា គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ថៃ​បាន​កត់​ករណី​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន ២៥.៧៦៤ ករណី ក្នុងនោះ​ព្យាបាល​ឲ្យ​ជាសះស្បើយ​ចំនួន ២៤.៧៣៤​នាក់ បន្ទាប់ពី​អ្នកជំងឺ​១៩២​នាក់​ត្រូវបាន​ឲ្យ​ចេញ​មន្ទី​ពេទ្យ ក្នុង​រយៈពេល​២៤ ម៉ោង​កន្លងមក​និង​អ្នកជំងឺ​៩៤៧ នាក់​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ចំនួន​អ្នកស្លាប់​នៅត្រឹម​៨៣​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130