ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Klopp ថា​ឲ្យ​អាជ្ញាកណ្ដាល​បែបនេះ ក្រោយ​ចាញ់​យប់មិញ​

​កីឡា ៖ គ្រូ​ហង្ស​ក្រហម​លោក Jurgen Klopp ធ្វើការ​វាយតម្លៃ​ទៅលើ​ការ​កាត់សេចក្តី​របស់​អា​ជ្ញា​កណ្តាល​ថា​កាត់សេចក្តី​មិនសូវ​ត្រឹមត្រូវ ខណៈដែល Liverpool បាន​ចាញ់​ក្រុម Real Madrid ក្នុង​លទ្ធផល ៣-១ នៅក្នុង​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ នៃ​ក្របខ័ណ្ឌ Champions League ។​

​ក្រោយ​ចប់​ការប្រកួត Klopp បាន​ថ្លែងប្រាប់​អ្នកកាសែត​ដូច្នេះ​ថា ការ​កាត់សេចក្តី​របស់​អាជ្ញាកណ្តាល​មិនសូវ​ត្រឹមត្រូវ​ឡើយ តែ​យើង​មិនបាន​ចាញ់​ដោយសារ​ការ​កាត់សេចក្តី​របស់​អាជ្ញាកណ្តាល​នេះ​ទេ​។

​លោក Kloop បាន​និយាយទៀតថា​៖ “​បើសិនជា​អ្នក​ចង់​ឡើងទៅ​វគ្គ​បន្ទាប់​អ្នក​ត្រូវតែ​ខំប្រឹង​ធ្វើ​ឲ្យ​បាន តែ​យើង​ធ្វើ​មិន​បានល្អ​ឡើយ ជាពិសេស​នៅ​តង់​ទី​១ យើង​មិនអាច​បង្កបញ្ហា​ឲ្យ Real Madrid យើង​ដូចជា​បើ​ផ្លូវ​ឲ្យ​ពួកគេ​ស៊ុត​បាន​ដោយ​ងាយៗ​អ៊ីចឹង កំហុស​នេះ​វា​តែង​កើតឡើង​។ យើង​មិន​ស័​ក្ត​សម​នឹង​ទទួលបាន​ច្រើនជាង​នេះ​នោះទេ ប៉ុន្តែ​១​គ្រាប់​ដែល​យើង​រកបាន បានធ្វើ​ឲ្យ​យើង​មាន​ដង្ហើម​ដក​បន្តទៀត​។ កាលពី​ឆ្នាំមុន​យើង​ចាញ់ Barcelona ៣-០ គឺ​យើង​លេង​បានល្អ​ជាង​នេះ​”៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130