ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្លន់នៅស្រុកអង្គរជុំ កាលពីចុងខែមីនា

សៀមរាប ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្តសៀមរាប បាន ចាប់ខ្លួនជនសង្ស័យជាចោរប្លន់ ម្នាក់ ដែលបានធ្វើសកម្មភាព ប្លន់ កាលពីចុងខែមីនាកន្លងទៅ ។

លោក វរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា កម្លាំងរបស់លោកបានចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅស្រុកអង្គរ។ លោកបញ្ជាក់ថា ជនសង្ស័យឈ្មោះ គុណ ហួច ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានផ្ទៃពោះ ៧ខែ)។

នៅចំពោះមុខសមត្ថកិច្ច នារីរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាវ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែកដែលជនរងគ្រោះពាក់ពិតប្រាកដមែន។

សូមរំលឹកថា កាលពីថ្ងែទី៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បាននៅផ្ទះម្នាក់ឯង រហូតដល់ម៉ោង១២និង៣០នាទី ថ្ងៃខែឆ្នាំដដែល គាត់បានស្ដារពាងទឹករបស់គាត់ ដើម្បីអោយគេដឹកទឹកមកដាក់អោយ ពេលគាត់ស្ដារពាងរួច គាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់និងផ្លូវ ដេកបានមួយសន្ទុះស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះញាត់ក្រដាស់ជូតមាត់ហើយចាក់កាវ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលអោយជនរងគ្រោះវង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន១ដំឡឹង រួចរត់គេចខ្លួនបាត់តែម្ដង។

បើតាម លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានបន្តថា ករណីនេះ ជនសង្ស័យធ្វើសកម្មភាពដោយសារ ជនរងគ្រោះជាគូរទំនាស់និងគ្នាជាមួយម្ដាយឪពុករបស់ខ្លួនកាលពី២ឆ្នាំមុន។

បច្ចុប្បន្នស្រ្តីសង្ស័យ  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កំពុងកសាងសំណុំរឿង និងត្រៀមបញ្ជូនទៅសាលា ដំបូងខេត្ត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនីតិវិធី៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130