ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រាជរដ្ឋាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំងដល់កម្មករនិយោជិត នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករនិយោជិតនៅតាមទីតាំង រោងចក្រធំៗ ចំនួន៧ នៅរាជធានីភ្នំពេញ បាននិងកំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីរាជរដ្ឋា ភិបាលកម្ពុជា។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោង​ចក្រ​កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានបញ្ជាក់ថា កម្មករនិយោជិត ដែលមានឈ្មោះចាក់វ៉ាក់សាំងលើកដំបូង នៅថ្ងៃទី៧ ខែមេសា នេះ មានដូចជា៖ នៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង សួនឧស្សាហកម្មISIតំបន់រោងចក្រដំបូលខៀវផ្លូវវេងស្រេង តំបន់សេដ្ឋកិច្ច​ពិសេសភ្នំពេញផ្លូវជាតិលេខ៤។ ចំណែក ទីតាំងធំៗចំនួន៤ទៀតដូចជា៖ នៅសួនឧស្សាហកម្មវឌ្ឍនៈ១ផ្លូវវេងស្រេង, រោងចក្រសិនចូវផ្លូវ​វេងស្រេង, សួនឧស្សាហកម្មវឌ្ឍន២ ផ្លូវជាតិលេខ៣, និង រោងចក្រម៉ាវែល នឹងទទួលបានការចាក់នៅថ្ងៃទី៩ខែមេសា។ ឯកឧត្តម បន្តថា ការចាក់វ៉ាក់សាំងនេះ នឹងគ្របដណ្តប់ដល់កម្មករ និយោជិត ខណៈបច្ចុប្បន្ន ក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺនដូស សម្រាប់ចាក់ជូនកម្មករ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់កម្មករនិយោជិត កុំមានការព្រួយបារម្ភចំពោះ​ការចាក់វ៉ាក់សាំង នេះ ដោយវាមិនមានផលប៉ះពាល់ដល់សុខភាពនោះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំង សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់កម្មករនិយោជិត ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺជាជម្រើសតែមួយគត់ដែលជួយឱ្យចៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។ លោក មានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្ស។

បច្ចុប្បន្ន កម្លាំងកម្មករនិយោជិតកម្ពុជា ដែលកំពុងធ្វើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានសរុបប្រមាណជិត​១លាននាក់ ក្នុងនោះភាគច្រើន គឺជាស្រ្តីមកពីជន បទ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130