ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ថៃ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន​៣៣៤​នាក់​ទៀត​

​បាងកក ៖ នៅ​ថ្ងៃ​ពុធ​នេះ​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍ COVID-19 នៅក្នុង​ប្រទេស​ថៃ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ ៣៣៤​នាក់​ថ្មី​ទៀត​ដោយ​ក្នុងនោះ ៣២៧​នាក់​ជា​ករណី​ឆ្លង​ក្នុងស្រុក និង ០៧​នាក់​ទៀត​ជា​ករណី​នាំចូល​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន​ថៃ Bangkok Post​។​

​ក្នុងចំណោម​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ទាំង ៣២៧​ករណី​នោះ គឺ ២១៦​នាក់់​ត្រូវបាន​រកឃើញ នៅ​ទីក្រុង​បាងកក​, ២០​នាក់​នៅ​ខេត្ត​សា​កែវ​, ១៥​នាក់​នៅ​ខេត្ត​សាមុត​ប្រា​កាន​, ១២​នាក់​នៅ​ខេត្ត​សាមុត​សា​ខន​, ០៨​នាក់​នៅ​ខេត្ត​នុ​ន​ថា​បុរី​, ០៦​នាក់​នៅ​ខេត្ត​ឈុន​បុរី​, ០២​នាក់​នៅ​ខេត្ត​ឈៀង​ម៉ៃ និង​ខេត្ត​មួយចំនួនទៀត​មាន​អ្នក​ឆ្លង​តិចតួច​។​

​ករណី​ឆ្លង​ថ្មីៗ​ដែល​ត្រូវ​បានប្រកាស​នៅថ្ងៃនេះ គឺជា​ការកើនឡើង​កម្រិត​ខ្ពស់​ថ្មី​មួយទៀត លើស​កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ ដែលមាន​ឆ្លង COVID-19 ចំនួន ២៥០​ករណី ក្រោយ​ការផ្ទុះ​ករណី​ឆ្លង​យ៉ាងច្រើន នៅ​ទីកន្លែង​កម្សាន្ត​មួយចំនួន ក្នុង​ទីក្រុង​បាងកក​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​ថៃ​មាន​ករណី​ឆ្លង COVID-19 សរុប ២៩,៩០៥​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៩៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៨,០៦៩​នាក់ (​ស្មើនឹង ៩៣%)៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130