មីយ៉ាន់ម៉ា ៖ សកម្មជននិងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាកងទ័ពនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃពុធដោយបានសម្លាប់មនុស្សយ៉ាងតិច១៥ នាក់និងរងរបួសរាប់សិបនាក់ ដែលជាជនរងគ្រោះចុងក្រោយនៃយុទ្ធនាការបង្ក្រាបរបស់របបយោធាដែលកំពុងកាន់អំណាច។
មេដឹកនាំយោធាលោកឧត្តមសេនីយ Min Aung Hlaing បាននិយាយថា ចលនាស៊ីវិលប្រឆាំងរដ្ឋប្រហារបានកំពុងបំផ្លាញប្រទេសមីយ៉ាន់ម៉ា។ លោកបញ្ជាក់ថា ចលនាស៊ីវិលប្រឆាំងបានបញ្ឈប់ការងារមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ការិយាល័យ និងរោងចក្រ។ប៉ុន្តែក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងឡុងបាននិយាយថាយោធាបានបាត់បង់ការគ្រប់គ្រង។
យោងតាមក្រុមសកម្មជនមួយបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សប្រហែលជា៦០០នាក់ត្រូវបានសម្លាប់ចាប់តាំអពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមកដែលបានបញ្ចប់លទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយស៊ីវិល។
ការតវ៉ា និងកូដកម្មទូទាំងប្រទេសនៅតែកើតមានខ្លាំងក្លា បើទោះជារបបយោធាបានបង្ក្រាបដោយហិង្សាបណ្តាលឲ្យមានមនុស្សស្លាប់ក៏ដោយ៕