ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណៈ​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​លោក​កើន​ដល់​ជាង​១៣៣​លាន​៦៨​ម៉ឺន​នាក់​ហើយ​

​បរទេស ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldomete គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១៣៣,៦៨០,៥៦៦​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,៩០០,៩០៩​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០៧,៨០១,០៨៣​នាក់​។​

​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​

​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣១,៦៣៧,២៤៣​នាក់ ស្លាប់​ចំនួន ៥៧២,៨៤៩​នាក់ និង​ជាសះស្បើយ​ចំនួន ២៤,២០៦,៥៣៩​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង ១៣,១៩៧,០៣១​នាក់ ស្លាប់​ចំនួន ៣៤១,០៩៧​នាក់ និង​ជាសះស្បើយ ១១,៦៦៤,១៥៨​នាក់​។​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា មាន​អ្នក​ឆ្លង ១២,៩២៦,០៦១​នាក់ ស្លាប់ ១៦៦,៨៩២​នាក់ និង​ជាសះស្បើយ ១១,៨៤៨,៩០៥​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130