ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG និង Chelsea សុទ្ធតែ​ឈ្នះ​ដូចគ្នា​ជើង​ទី​១​វគ្គ​៨​ក្រុម​ UCL

​ក្រុមបាល់ទាត់​អ្នកមាន​បារាំង Paris Saint-Germain និង​ក្រុម​តោ​ខៀវ Chelsea របស់​អង់គ្លេស សុទ្ធ​បាន​យកឈ្នះ​គូរ​ប្រជែង​រៀងៗ​ខ្លួន នៅ​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Champions League កាលពី​យប់មិញ​។​

PGS បាន​យកឈ្នះ​លើ​ក្រុម​ជើង​ខ្លាំង​មកពី​អាល្លឺម៉ង់ Bayern Munich ក្នុង​លទ្ធផល ៣-២ ដែល​រកបាន​ដោយ​កីឡាករ កីឡាករ​វ័យក្មេង Kylian Mbappe រកបាន ២​គ្រាប់ នៅ​នាទី​ទី​៦​និង​៦៨ ខណៈ Marquinhos រកបាន​នៅ​នាទី​ទី​២៨​។​ចំណែក​២​គ្រាប់​របស់ Bayern រកបាន​ដោយ​កីឡាករ Choupo-Moting នៅ​នាទី​ទី​៣៧​និង Müller នាទី​ទី​៦០​។​

​ដោយឡែក​ក្រុម Chelsea បាន​យកឈ្នះ​លើ​ក្រុម Porto ២-០ ដែល​បាន​ដោយ​កីឡាករ Mount នាទី​ទី​៣២ និង Chilwell នាទី​ទី​៨៥៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130