ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

EDC ជូនដំណឹងពីការផ្គត់ផ្គង់ចរន្តអគ្គីសនីអាចនឹងមានការរអាក់ រអួលខ្លះៗ នៅតំបន់មួយចំនួនដោយសារតែការអនុវត្តការងារ ជួសជុលផ្លាស់ប្តូរតម្លើងបរិក្ខារនានានិងរុះរើគន្លងបណ្តាញអគ្គីសនី

រាជធានីភ្នំពេញ ៖ អគ្គីសនីកម្ពុជា ( EDC ) បានចេញនូវសេចក្តីជូន ដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូច សេចក្តីជូនដំណឹងលម្អិតខាងក្រោម ។

EDC បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130