ភ្នំពេញ ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួង ព័ត៌មានដែលវិជ្ជមានកូវីដ-១៩ ក្នុងវ័យ៧៧ឆ្នាំ នោះ ខណនេះត្រូវបាន គេ រាយការណ៍ថា ស្ថានភាពជំងឺរបស់លោកបានធូរស្រាលជាងមុនហើយ ក្រុមគ្រូពេទ្យបានបញ្ជូនលោកចេញ ពីបន្ទប់សង្គ្រោះបន្ទាន់ឲ្យមកសម្រាកនៅបន្ទប់ធម្មតាវិញ ។
យោងតាមយោងតាមផេករបស់ទូរទស្សន៍ជាតិកម្ពុជា ផ្សាយកាលពីម្សិលមិញបាននដក ស្រង់ប្រសាសន៍របស់ លោកក ហ៊ឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ថា តាមព័ត៌មានពីមន្ទីរពេទ្យមក លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឆ្លងវីរុសកូវីដ-១៩ នៅពេលនេះ លោកបានធូរស្រាលជាងមុន។ឥឡូវគ្រូពេទ្យបានបញ្ជូនលោក ម៉ៅ អាយុទ្ធ ចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកឲ្យសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ។
លោក ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំរស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ។អាជ្ញាធរ និងមន្ត្រីសុខាភិបាល សូមអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយលោក ម៉ៅ អាយុទ្ធ សូមទៅយកសំណាក៕