ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Pochettino ព្រមាន​កូនក្រុម​បែបនេះ ក្រោយ​ឈ្នះ Bayern

​កីឡា ៖ អ្នកចាត់ការ​លោក Mauricio Pochettino បាន​ផ្តាំ​ទៅកាន់​កូនក្រុម​របស់លោក​ថា​នៅ​ជើង​ទៅ ២ ត្រូវតែ​បង្ហាញ​ទម្រង់​លេង​ឱ្យបាន​ល្អ​ជាង​ការប្រកួត​ជាមួយនឹង​ក្រុម Barcelona កាលពី​ខែ​មុន បើ​ចង់​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ក្លិប​អ្នកមាន Paris Saint-Germain បាន​បំបាក់​ក្រុម Bayern Munich ដល់​ក្នុង​ដី​នៅ​ជើង​ទី ១ វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Champions League ក្នុង​លទ្ធផល ៣-២ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ខណៈ​លទ្ធផល​បែបនេះ​ជា​បណ្តោះអាសន្ន កំពុង​ធ្វើឱ្យ​ក្រុម​របស់លោក Pochettino មាន​ទឹកមាត់​លេប​ជា​បណ្តើរៗ​ដើម្បី​មានឱកាស​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​បន្តទៀត​។​

​យ៉ាងណាមិញ​ក្រោយ​បញ្ចប់​ការប្រកួត​លោក Pochettino បាន​ថ្លែងប្រាប់​សារព័ត៌មាន RMC Sport យ៉ាង​ដូច្នេះ​ថា​៖​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ជាមួយនឹង​លទ្ធផល​បែបនេះ​។ ទន្ទឹមនឹងនេះ​យើង​ក៏​បង្ហាញ​ការសហការ​គ្នា​បានល្អ​ផងដែរ ទោះបីជា​យើង​កំពុងតែ​ប្រឈម​មុខជា​មួយក្រុម​ខ្លាំងជាងគេ​នៅ​តំបន់​អឺរ៉ុប​ក៏ដោយ​។ យើង​សូម​ចូលរួម​អបអរ​ដល់​កីឡាករ​ទាំងអស់​ដែល​បាន​លះបង់​សម្រាប់​ការប្រកួត​មួយ​នេះ​។​ពួកយើង​នឹង​ព្យាយាម​បន្ថែម​ដើម្បី​ស្វែងរក​ទម្រង់​លេង​ដែល​ល្អ​បំផុត​សម្រាប់​ក្រុម​។ នៅពេលដែល​យើង​ឈ្នះ វា​តែងតែ​ជា​រឿង​ងាយស្រួល​ដើម្បី​បកស្រាយ​ពី​ការសម្រេចចិត្ត​របស់​យើង​, គ្រប់គ្នា​នឹង​គិតថា​អ្នកមាន​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​។

​លោក​បន្តថា ចំណែកឯ​កីឡាករ​ក៏ត្រូវ​ទទួលបាន​ការសរសើ​រ និង លើកទឹកចិត្ត អំពី​អ្វីដែល​ពួកគេ​បានបង្ហាញ​នៅលើ​ទីលាន​។ ពួកគេ​បាន​ប្រឹងប្រែង និង លះបង់​ជាច្រើន​នៅ​យប់​នេះ ប៉ុន្តែ​យើង​នៅតែ​អាច​បញ្ចប់​ការប្រកួត​ពេញ ៩០ នាទី ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​។ សរុបមក​គឺមាន​ភាពខុសគ្នា​ទាំងស្រុង​កំឡុង​ពេលដែល​យើង​ប្រកួត​ជើង​ទី ១ ជាមួយ Barcelona ដោយពេល​នោះ​យើង​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​។ ប៉ុន្តែ​ជារួម​យើង​សង្ឃឹមថា​នៅ​ជើង​ទី ២ យើង​នឹង​បង្ហាញ​ទម្រង់​លេង​ឱ្យ​កាន់តែ​ល្អ​ជាង​ការប្រកួត​ជាមួយ Barcelona៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130