ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរថៃ បញ្ចូនប្រជាពលរដ្ឋខ្មែរ ចំនួន ៩ នាក់ឲ្យត្រឡប់មក ស្រុកក្រោយដោះលែងពីពន្ធនាគារ

ឧ​ត្ត​រ​មាន​ជ័​យ ៖ កាលពីល្ងាចម្សិល មិញ នៅ​ច្រកទ្វារព្រំដែន​អន្តរ ជាតិ ជាំ ក្នុងស្រុក​អន្លង់វែង អាជ្ញាធរ​ថៃ បា​នប​ញ្ចូ​ន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៩​នាក់ អោយ​ត្រឡប់មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង ពី​ពន្ធនាគារ ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​។​

​សមត្ថកិច្ច​នគរបាល ប្រចាំ​ច្រក​អន្តរជាតិ​ជាំ បាន​និយាយថាៈ ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៩ នាក់ ក្នុងនោះ ស្រី ១ នាក់ ដែល​ត្រូវបាន​ថៃ​ដោះលែង រួមមានៈ​
១. ឈ្មោះ ខេង ចាន់ ភេទ​ស្រី អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ដូច ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ធំ ខេត្ដ​កំពង់ធំ ,
២. ឈ្មោះ សំណាង ចាន់​ណូ ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​ពឿ​ក ឃុំ​ពុ​ទ្ធ្រា ស្រុក​ជី​សែន ខេត្តព្រះវិហារ ,
៣. ឈ្មោះ ផា ធី ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​សន្ទុក ស្រុក​សន្ទុក ខេត្តកំពង់ធំ ,
៤. ឈ្មោះ គិត ដា​វ៉ុ​ត ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​កំពង់​វណ្ណៈ ស្រុក​ព្រះវិហារ ខេត្តព្រះវិហារ ,
៥. ឈ្មោះ ឃួន ឡាក ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ភូមិ​ពឿ​ក ឃុំ​ពុ​ទ្ធ្រា ស្រុក​ជី​សែន ខេត្តព្រះវិហារ​,
៦. ឈ្មោះ ទាវ ធាក់ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​មរតក ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​,
៧. ឈ្មោះ កន មាឃ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិរ​មៀ​ច ឃុំរ​មៀ​ច ស្រុក​ឈូក ខេត្តកំពត​,
៨.​ឈ្មោះ ទិ​ត្យ ឡាញ់ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ភូមិ​ជ័យ​សែន ឃុំ​ជ័យ​សែន ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​,​និង​
៩.​ឈ្មោះ នួន ណា​ល់ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​អ្នក​ទាំង ៩ នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​ពីថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ កន្លងមកនេះ ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង ដោយ​ចូល​តាម​ច្រក​អានសេះ ហើយ​ត្រូវបាន​បញ្ជូន ទៅ​ដាក់ពន្ធនាគារ នៅ​ខេត្ត​អូរ​ប៊ុន ប្រទេស​ថៃ​។​

​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក គ្រូពេទ្យ​ប្រចាំការ​ច្រក​ជាំ បាន​បាញ់​អាកុល វាស់​កំដៅ រួច​ប​ញ្ចូ​ន​បន្តទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា អន្លង់វែង មុនពេល​អនុញ្ញាត ឱ្យទៅ​ភូមិដ្ឋាន​របស់ខ្លួន​វិញ​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130