ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​ជាង​៤,២០០​នាក់​ទៀត​និង​ឆ្លង​ជិត​៣៥០,០០០​នាក់​

​ញូ​ដេលី ៖ យោងតាម​ក្រសួងសុខាភិបាល​ឥណ្ឌា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ អ្នកជំងឺ COVID-19 ចំនួន​៤,២០៥​នាក់​ទៀត​បាន​បាត់បង់​ជីវិត ដែល​វា​គឺជា​កំណត់ត្រា​ថ្មី ហើយ​ធ្វើ​ឲ្យ​តួលេខ​អ្នកស្លាប់​សរុប​កើន​ដល់ ២៥៤,១៩៧​នាក់​។

​ចំណែក​តួលេខ​ករណី​ឆ្លង​ថ្មី​វិញ​មាន​ចំនួន ៣៤៨,៤២១​នាក់ ក្នុង​រយៈពេល​ដូចគ្នា ដែល​ចំនួន​អ្នក​ឆ្លង​សរុប​ឡើងដល់​២៣.៣​លាន​នាក់​។ ជាមួយគ្នានេះ អ្នកជំងឺ​សរុប​ជាង​១៩​លាន​នាក់ ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រៅពី​នៅតាម​ទីក្រុង​ធំៗ ការឆ្លង​រាតត្បាត​ជំងឺ COVID-19 នៅតាម​ទីជនបទ​នៃ​ប្រទេស​ឥណ្ឌា ក៏មាន​សភាព​ខ្លាំងក្លា​ផងដែរ​។ ឥណ្ឌា​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 កាលពី​ពាក់កណ្តាល​ខែមករា ដើមឆ្នាំ​នេះ ហើយ​មកទល់​ឥឡូវ​វ៉ាក់សាំង​ជាង ១៧៥​លាន​ដូ​សត្រូវ​បាន​ចាក់ ខណៈ​ប្រជាជន​ជាង​៣៦​លាន​នាក់ ដែល​ស្មើនឹង​ជាង​២​ភាគរយ​ប៉ុណ្ណោះ នៃ​ចំនួន​ប្រជាជន​សរុប ទទួលបាន​គ្រប់​ដូ​ស​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា