ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខ្សែប្រយុទ្ធក្លិបភ្នំពេញក្រោន កីឡាករ Valerii Hryshyun វីជ្ជមានកូវីដ១៩

កីឡា ៖ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Valeriy Hryshyn របស់ក្លិបភ្នំពេញក្រោនបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

ប្រភពខាងលើបានបញ្ជាក់លើបណ្ដាញសង្គមផ្លូវការថា «កីឡាករបាល់ទាត់ជនជាតិអ៊ុយក្រែនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន វិជ្ជមានជំងឺកូវីដ-១៩»។ ផ្អែកតាមការបញ្ជាក់នេះ ភ្នំពេញក្រោនមានកីឡាករបរទេសសញ្ជាតិអ៊ុយក្រែនតែម្នាក់ប៉ុណ្ណោះ គឺខ្សែប្រយុទ្ធ Valeriy Hryshyn។

កាលពីចុងសប្ដាហ៍កន្លងទៅ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និងក្លិបភ្នំពេញក្រោនបានប្រកាសរកឃើញកីឡាករ ២រូបរបស់អតីតក្រុមជើងឯកលីគ ៦សម័យកាលនេះមានវិជ្ជមានជំងឺកូវីដ-១៩ មុនការប្រកួតពានរង្វាន់ League Cup 2021 ជាមួយក្រុមវិសាខា ១ថ្ងៃ ដែលនាំឲ្យ CNCC សម្រេចលុបចោលការប្រកួតនេះភ្លាមៗតែម្ដង៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា