ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកយាយ​ទេវ​នាដ​និម្មិត ឯម ធា​យ ទទួលមរណភាព​ហើយ​ក្នុង​ជន្មាយុ​៨៦​ឆ្នាំ​

កម្ពុជា​បាន​បាត់បង់​មរតក​មនុ​ស្សរស់​មួយរូប​ទៀត​នា​ថ្ងៃនេះ លោកយាយ ទេវ​នាដ​និម្មិត ឯម ធា​យ​។ នេះ​គឺជា​ការបាត់បង់​ដ៏​ធំធេង​មួយ ក្នុង​វិស័យ​វប្បធម៌ ទាំង​ថ្នែ​ក របាំ​ក្បាច់បុរាណ តន្ត្រី ចម្រៀង​បុរាណ​ខ្មែរ​។​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

លោកជំទាវ ភឿង ស​កុ​ណា បាន​លើកទ្បើង​ថា រាងកាយ​បាត់ទៅ ក្នុង​ជន្មាយុ ៨៦​ឆ្នាំ តែ​លោកយាយ​បាន​បន្សល់ទុក​នូវ​ស្នាដៃ​សិ​ល្បះ​ខ្មែរ​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ដោយ​ចងចាំ​នូវ​គុណបំណាច់​ជូន​ជាតិ​នេះ គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ​។

លោកជំទាវ សូម​ក្រាប​សំពះ ជូន​ដំណើរ​និង​គោរព​លា​លោកយាយ​ជា​លើកចុងក្រោយ ដោយ​ចងចាំ​មិន​ភ្លេច​ទេ នូវ​អ្វីដែល​លោកយាយ​បាន​លះបង់ និង​បូជា​សម្រាប់​វប្បធម៌​ជាតិ​។ សូម​វិញ្ញាណ​ខ​ន្ធ័​លោកយាយ បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា