ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

UEFA ស្នើ​ដល់​បុ​ស្ត៍​ទូរទស្សន៍​ទាំងអស់​ឲ្យ​កាត់ចោល​ប្លង់​ណា​មិន​សមរម្យ​ក្នុងការ​ប្រកួត​

​កីឡា ៖ សហព័ន្ធ​បាល់ទាត់​អ៊ឺរ៉ុប UEFA បានធ្វើ​ការស្នើ​ដល់​ឲ្យ​បុ​ស្ត៍​ទូរទស្សន៍​ទាំងអស់ ឲ្យ​កាត់ចោល​ប្លង់​ណា ដែល​មិន​សមរម្យ​ក្នុងការ​ប្រកួត​ដូចជា​ប្លង់​ណា​ដែល​កីឡាករ​មាន​របួស​ជាដើម​។​

​ការស្នើសុំ​របស់ UEFA បាន​ធ្វើឡើង​ក្រោយពី​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​រិះគន់​ដល់​ស្ថាប័ន​នេះ ក៏ដូចជា​បុ​ស្ត៍​ទូរទស្សន៍​ទាំងអស់ ដែល​នៅ​បន្ត​ផ្ដិត​យក​រូបភាព​នៅ​ដែល ខ្សែបម្រើ Christian Eriksen បាន​សន្លប់​ដោយសារ​គាំងបេះដូង​ក្នុង​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក និង​ក្រុម​ជម្រើសជាតិ​ហ្វាំ​ង​ឡង់​ក្របខ័ណ្ឌ UEFA Euro 2020 កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅ​។​

​នៅក្នុង​ហេតុការណ៍​ខាងលើ​បុ​ស្ត៍​ទូរទស្សន៍​ទាំងអស់នេះ​ក៏បាន​បន្ត​ចាប់យក​ប្លង់​នៅពេល ដែល​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ជីវិត​កីឡាករ​នេះ​ផងដែរ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា