ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋបាលខេត្ត​ក្រចេះ​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​៣​នាក់​

​ខេត្តក្រចេះ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹងថា ខេត្ត​ភាគ​ឥ​សាន្ត​មួយ​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣​នាក់ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ រ័ត្ន ថុល ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហាន់ជ័យ​២ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​វិជ្ជមាន​កូ​វីដ​១៩​។​។​

ចំណែក​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ទាំង​៣​នាក់​រួមមាន​៖​ទី​១/​ឈ្មោះ​មាស ទួន ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​។​ទី​២/​ឈ្មោះ​មាស សំអឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​ទី​៣/​ឈ្មោះ​ម៉ី លាំង ភេទ​ប្រុស អាយុ​១០​ឆ្នាំ​។​អ្នក​វិជ្ជមាន​ទាំង​៣​នាក់​នោះ រស់នៅ​ភូមិ​ហាន់​ជ​យ័​២ ឃុំ​ហាន់​ជ​យ័ ស្រុក​ឆ្លូង​ខេត្តក្រចេះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា