ថ្ងៃនេះ​ថៃ​បំបែក​កំណត់ត្រា​អ្នកស្លាប់​ដោយ​កូ​វីដ​ទៀតហើយ​ដល់​ទៅ​៧៥​នាក់​និង​ឆ្លង​ថ្មី៧.០៥៨ករណី​

​បាងកក ៖ នៅ​ព្រឹក​ថ្ងៃ​ពរហស្បតិ៍​នេះ ក្រសួងសុខាភិបាល​ថៃ បានប្រកាស​ពី​អត្រា​អ្នកស្លាប់​ថ្មី Covid-19 បំបែក​កំណត់ត្រា​ទៀតហើយ​ដល់​ទៅ ៧៥ នាក់​និង​ករណី​ឆ្លង​ថ្មី ៧.០៥៨ ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមកនេះ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងអស់​ខាងលើ​គឺមាន​៦.៩៩០​ករណី​ជា​ប្រជាជន​ទូរ​ទៅ​និង ៦៨ នាក់​ទៀត​ក្នុងចំណោម​អ្នកទោស​ក្នុង​ពន្ធនាគារ​។​ស្រប​ពេលដែល​អ្នកជំងឺ Covid-19 ចំនួន ៤,៩៧៨ នាក់​បានជា​សះស្បើយ​និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕

Related posts