ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា​២​រូប បំបែក​កំណត់ត្រា​ចាស់​រៀងៗ​ខ្លួន​នៅ​អូឡាំពិក​

​កីឡា ៖ កីឡាករ​-​កីឡាការិនី​ហែល​ទឹក​កម្ពុជា បាន​បំបែក​កំណត់ត្រា​ចាស់ រៀងៗ​ខ្លួន នៅក្នុង​ព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅ​ប្រទេស​ជប៉ុន ទោះ​ពុំបាន​ឡើង​វគ្គ​បន្ដ​ក៏ដោយ ។​

​កីឡាករ ហែម ប៉ុច ប្រកួត​វិញ្ញាសា ៥០​ម៉ែត្រ​សេរី ប្រើ​ថិរវេលា ២៤.៩១​វិនាទី បំបែក​កំណត់ត្រា​ចាស់ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ២៤.៩២​វិនាទី ដោយ​ទទួលបាន​លេខ​៤ ក្នុង​ស៊េរី និង​ចំណាត់ថ្នាក់​លេខ ៥២ ក្នុងចំណោម​កីឡាករ ៧៣​នាក់ ។

​ចំណែក​កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរកត ប្រកួត​វិញ្ញាសា ៥០​ម៉ែត្រ​សេរី ប្រើ​ថិរវេលា ២៤.៩១​វិនាទី បំបែក​កំណត់ត្រា​ចាស់ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ២៩.៩៩​វិនាទី ដោយ​ទទួលបាន​លេខ​៣ ក្នុង​ស៊េរី និង​ចំណាត់ថ្នាក់​លេខ ៦៥ ក្នុងចំណោម​កីឡាការិនី​សរុប ៨១​នាក់ ។

​ដោយឡែកនៅថ្ងៃនេះដែរ ​អត្ត​ព​លិ​ក​កម្ពុជា ១​រូប​ទៀត​គឺ​កីឡាអត្តពលកម្ម ប៉ែន សុ​គង់ ​ នឹងត្រូវ​ប្រកួត​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ​នៅ​ពហុ​កីឡដ្ឋាន Olympic Stadium នា​វេលា​ម៉ោង ១១៖៣០​នាទី​ព្រឹក​ត្រូវ​នឹង​ម៉ោង ៩៖៣០​នាទី​ព្រឹក​ម៉ោង​នៅ​កម្ពុជា​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា