ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ករណី​ស្លាប់ និង​ឆ្លង​កូ​វីដ​១៩​នៅ​​ឡាវ​បន្ត​កើន​ឡើងជា​លំដាប់​

​វៀង​ច័ន្ទ ៖ ក្រសួងសុខាភិបាល​ឡាវ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ប្រកាស​រកឃើញ​ករណី​ឆ្លង​ថ្មី នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​២៤៤​ករណី​បន្ថែមទៀត​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ៥,៧១៩​ករណី​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​។​

​អគ្គនាយករង នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល​ឡាវ​លោក Sisavath Soutthaniraxay បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី​វៀង​ច័ន្ទ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ថា ករណី​ឆ្លង​ថ្មី នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន​២៤៤​ត្រូវបាន​កត់ត្រា​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ ក្នុងនោះ​មាន ២៤៣​ករណី​ដែល​នាំចូល និង​មួយ​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។

​លោក​បញ្ជាក់ថា ករណី​ឆ្លង​ក្នុង​សហគមន៍​មួយ​ករណី​ខាងលើនេះ ត្រូវបាន​រកឃើញ​នៅ​ខេត្ត Savannakhet ខណៈ​អ្នកជំងឺ​ម្នា​ក់វ័យ ៣៨​ឆ្នាំ​នៅ​ខេត្ត Champasak ត្រូវបាន​គេ​រាយការណ៍​ថា​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩ ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា