ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តមណ្ឌលគិរី​បន្ត​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​វគ្គ​ទី​៤ លើក​ទី​១ ដល់​ពលរដ្ឋ​នៅ​ក្រុង​សែន​មនោ​រម្យ

​មណ្ឌលគិរី​៖ អាជ្ញាធរខេត្ត​មណ្ឌលគិរី និង​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត បាន​បន្តដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ វគ្គ​ទី​៤ លើក​ទី​១ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ ក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ ដោយមាន​ការអញ្ជើញ​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក​មេបញ្ជាការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងបី មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​។​

ក្នុងឱកាស​ចុះ​ពិនិត្យមើល​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​បរិវេណ​សាលាបឋមសិក្សា​ហ៊ុន សែន សែន​មនោ​រម្យ មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពី​ទទួលបាន​នូវ​វ៉ាក់សាំង​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​១៩ វគ្គ​ទី​៤ អាជ្ញាធរខេត្ត ចាប់ផ្ដើម​ចាក់​ដល់​ពល​រដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ និង​បន្ត​ចាក់​នៅតាម​បណ្តា​ស្រុក​មួយចំនួនទៀត ក្នុង​ខេត្ត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទទួលបាន​វ៉ាក់សាំង​គ្រប់ៗ​គ្នា​។​

លោក អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​វ៉ាក់សាំង​ទាំងអស់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល ពាក់ព័ន្ធ​នឹង​ការ​តម ឬ​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ដោយ​មិន​ត្រូវមាន​ការធ្វេសប្រហែស​នោះទេ​។​

សូមបញ្ជាក់ថា ក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ វគ្គ​ទី​៤ លើក​ទី​១ នៅក្នុង​ក្រុង​សែន​មនោ​រម្យ ដោយ​ចាប់ពី​ថ្ងៃទី​៣១ ខែសីហា រហូតដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២១៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា