ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តា​លី​បង់​កំពុង​តាម​សម្លាប់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុម​តា​លី​បង់​កំពុង​តាមរក​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដើម្បី​យកមក​សម្លាប់ចោល​។ កាលពី​ពេលដែល​ក្រុម តា​លី​បង់ កាន់អំណាច​នៅ​អំឡុង​ឆ្នាំ ១៩៩៦ ដល់ ២០០១ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ក្នុងប្រទេស​អ​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​កាត់ទោស​ប្រហារជីវិត​។ នេះ​បើ​យោងតាម​សារព័ត៌មាន NBC News​។​

​សិស្សស្រី​ម្នាក់​អាយុ ២០​ឆ្នាំ សុំ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​រក្សា​សុវត្ថិភាព​បានឱ្យដឹងថា នាង​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ហើយ​ពេលនេះ​កំពុងស្ថិត​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅឡើយ​។ នារី​ខាងលើ សង្ឃឹមថា នាង​និង​គ្រួសារ​អាច​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ឆាប់ៗ​នេះ​។ នារី​វ័យ​២០​ឆ្នាំ​រូបនេះ បាន​បន្តទៀតថា ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ច្បាស់​ណាស់ រដ្ឋាភិបាល​តា​លី​បង់​នឹង​តាម​សម្លាប់​នាង​ចោល​។​

​មន្ត្រី​សហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា មាន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​៥​ម៉ឺន ទៅ​៦,៥​ម៉ឺន​នាក់ កំពុង​រង់ចាំ​ការជម្លៀស​ចេញពី​ប្រទេស​នេះ បន្ទាប់ពី​ក្រុម​តា​លី​បង់​ទទួលបាន​អំណាច ខណៈ​ក្នុងចំណោម​អ្នក​ដែល​ចង់​ជម្លៀសចេញ មាន​ជនជាតិ​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ជាច្រើន​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130