ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អបអរសាទរ​! កីឡាករ​ប្រណាំង​រទេះ​ជនពិការ​កម្ពុជា ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹ​ត្ត​ការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ជប៉ុន​

កីឡា​៖ កីឡាករ​ជនពិការ​ផ្នែក​រទេះ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន វ៉ុ​ន បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន​ហើយ បន្ទាប់ពី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ស៊េរី​ទី​១ លើ​វិញ្ញាសា​ប្រណាំង​រទេះ T54 ចម្ងាយ ១០០​ម៉ែត្រ ដោយ​ប្រើ​ថិរវេលា ១៤.៣៩​វិនាទី ខណៈ​កីឡាករ​ថៃ ឈរ​ចំណាត់ថ្នាក់​លេខ​១ ប្រើ​ថិរវេលា ១៤.០០​វិនាទី​។​

​តាមរយៈ​លទ្ធផល​ខាងលើនេះ នាំ​ឲ្យ​កីឡាករ​ថៃ Athiwat Paeng-Nuea និង​កីឡាករ វ៉ាន វ៉ុ​ន របស់​កម្ពុជា ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ការប្រកួត​វគ្គ​ដណ្ដើម​មេដាយ​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ គ្រោង​នឹង​ប្រកួត​នា​វេលា​ម៉ោង ៥៖៣០​នាទី​ល្ងាច​នេះ (​ម៉ោង​នៅ​កម្ពុជា​)​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ​២០២០ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក ១​រូប និង​ប្រតិភូ ១​រូប​ចូលរួម គឺ​កីឡាករ វ៉ាន វ៉ុ​ន និង​លោក យី សុភ​ក្ត្រា ជា​ប្រតិភូ​៕ ប្រភពពី៖ Cambodia SEA GAMES 2023

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130