ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​មេខ្យល់​ម្នាក់​នាំ​មនុស្ស​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ

ខេត្តបាត់ដំបង​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ម្នាក់​នាំ​មនុស្ស​ចំនួន​៦​នាក់​បម្រុង​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​។​ការបង្ក្រាប​ចាប់ខ្លួន​មុខសញ្ញា​ខាងលើ​ធ្វើ​ទ្បើង ត្រង់ចំនុច​ក្រុមទី​៦ ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​។​

​លោក​វរសេនីយ៍ទោ វេ គឹម​ចត់ អធិការនគរបាល​ស្រុក​កំរៀង បានអោយដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨១៩ បានធ្វើការ​បង្ក្រាប​ករ​ណី​នាំ​ពលករ​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ដោយបាន​ឃាត់ខ្លួន​មេខ្យល់​ម្នា​ក់នៅ ក្នុង​បទល្មើស​ជាក់ស្ដែង​។​

លោក​បញ្ជាក់ថា មេខ្យល់​ឈ្មោះ ធឿ​ង សូ​វៀត ហៅ ហ៊ុ​ប ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។

ឆ្លងតាម​ការ​ស្ដាប់​ចម្លើយ​របស់​ឈ្មោះ ធឿ​ង សូ​វៀត ហៅ ហ៊ុ​ប មានបាន​សារភាពថា ខ្លួន​បាន​នាំ​ពលករ​ទាំង​០៦​នាក់​ខាងលើ​លួច​ឆ្លងដែន​ចេញទៅ​ប្រទេស​ថៃ​ដោយ​ស៊ីឈ្នួល​ឲ្យ​ឈ្មោះ លីន ភេទ​ស្រី រស់នៅក្នុង​ផ្សារ​ថៃ (​បាន​ឡែ​ម​) ប្រទេស​ថៃ មិនដែល​បាន​ជួប​មុខ​គ្នា​ដោយ​យក​ថ្លៃឈ្នួល​ក្នុង​ម្នាក់​ចំនួន ១០​ម៉ឺន​រៀល ហើយ​កន្លងមក​ខ្លួន​ក៏បាន​ធ្លាប់​នាំ​ពលករ​លួច​ឆ្លងដែន​ចេញទៅ​ថៃ​ឲ្យ​ឈ្មោះ លីន ភេទ​ស្រី ចំនួន​២​លើក​មកហើយ​។​

ជនសង្ស័យ​ជា​មេខ្យល់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​អនុវត្ត​តាមច្បាប់ រីឯ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អប់រំ​ណែនាំ​ឱ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130