ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួង​អប់រំ​កោះប្រជុំ​បន្ទាន់​នា​រសៀល​នេះ​ដើម្បី​ពិភាក្សា​រឿង​បើក​សាលារៀន​ទ្បើង​វិញ​

​រាជធានី​ភ្នំពេញ ៖ តាម​គម្រោង នៅវេលា​ម៉ោង​២​រសៀល​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជួបប្រជុំ​ជាមួយ​មន្ទីរអប់រំ​រាជធានី​-​ខេត្ត ដើម្បី​ពិភាក្សានិង​សម្រេច​ថា​តើ​សាលារៀន​នៅ​ទីតាំង​ណាខ្លះ​នឹង​បើក​បង្រៀន​វិញ​លក្ខណៈ​ឆ្លាស់​វេន និង​សិស្ស​ក្រោម ១៥​នាក់​។​ករណី​បើក​សាលារៀន​ទ្បើង​វិញ​នេះ​គឺ​ក្នុង​តំបន់​ណា​ដែល​គ្មាន​ហា​និ​ភ​យ័​នៃ​ជំងឺ​កូ​វីដ​១៩​។​

គួរ​រំលឹក​ដែរ​ថា បើ​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០២១ ស្តីពី​ការបង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ភូមិសាស្ត្រ ដែលមាន​ហានិភ័យ​ទាប​បាន​ឲ្យ​ដឹងថា ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថានសិក្សា ចំណេះ​ទូទៅ​គ្រប់​កម្រិត​នៅតាម​ក្រុង ស្រុក​ដែលមាន​ហានិភ័យ​ទាប​អាជ្ញាធរ​រាជធានី ខេត្ត​ត្រូវធ្វើ​ការវាយតម្លៃ​ស្ថានភាព​ជាក់ស្ដែង និង​ការអនុវត្ត​នូវ​គម្លាត​សុវត្ថិភាព និង​វិធានការ​សុខាភិបាល​ចាំបាច់​នានា ដោយ​រាជធានី ខេត្ត​ត្រូវ​កំណត់​ភូមិសាស្ត្រ​ដែលមាន​ហា​ពិ​ភ័យ​ខ្ពស់ និង​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​ទាប ព្រមទាំង​ភូមិសាស្ត្រ​ដែល​ពុំមាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130