ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក សិទ្ធិ ឡោះ នាំយក​គ្រឿង​ឧបភោគបរិភោគ សម្ភារៈ ថវិការ និង​អង្ករ​២​តោន ទៅ​ចែកជូន​ដល់​មណ្ឌលកុមារ​កំព្រា​នៃ​ក្តីសង្ឃឹម​វត្ត​ខ្ជា​ស់

​ខេត្តបន្ទាយមានជ័យ ៖​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង កីឡា និង​លោកជំទាវ កែ សួន​សុ​ភី រួម​លោកជំទាវ ភូ ណា​រី​ណា ក្រុមហ៊ុន​ក្រោ​ន​រី​សត តំណាង​ដោយ​លោកស្រី ឡាយ គ​ន្ធី និង​ស្វាមី បាន​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ សម្ភារៈ និង​ថវិកា ទៅ​ចែកជូន​ដល់​មណ្ឌល​កុមារកំព្រា វិសាខា នៃ​ក្តីសង្ឃឹម​វត្ត​ខ្ជា​ស់ កាល​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១​។​

​អំណោយ​ដែល​បាន​នាំយកមក​ចែកជូន​ថ្ងៃនេះ​រួមមាន​៖ អង្ករ ២​តោន ស្មើ​២០០០ គីឡូក្រាម , ទឹកបរិសុទ្ធ ចំនួន ២០០​យួ មក​ចែកជូន​មណ្ឌលកុមារ​កំព្រា វិសាខា នៃ​ក្តីសង្ឃឹម​វត្ត​ខ្ជា​ស់ ចំនួន ១៥១​នាក់ ដោយឡែក ថវិកា ៧០០,០០០​រៀល​(​ជិត​សិប​មុ​ឺ​ន​រៀល​) ចែកជូន គណៈ​គ្រប់គ្រង និង ម៉ែ​ដោះ ដែល​មើលថែទាំ កុមារ នៅ​ភូមិ ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​មានប្រសាសន៍ថា ទោះបីជា​អំណោយ​យកមក​ចែកជូន​ថ្ងៃនេះ​មាន​ចំនួន​តិចតួច​ក៏ដោយ តែ​វា​អាចជួយ​សម្រួល​ដល់​ការហូបចុក​ប្រចាំថ្ងៃ​និង​ជីវភាព​ការរស់នៅ​របស់​ក្មួយៗ​បាន​មួយរយៈ​ក្នុងអំឡុងពេល​ជម្ងឺ​កូ​វីដ​១៩​កំពុង​រាតត្បាត​ផងដែរ​។

​លោក​ក៏បាន​ពាំ​នាំនូវ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្តម និង​លោកជំទាវ ដោយ​ក្តី​នឹករលឹក និង សូមអោយ​បងប្អូន​ប្រជា​ពលរ​ដ្ឋួ​ទាំងអស់ ប្រកាន់​ភ្ជាប់​នូវ ៣ ការពារ ៣ កុំ និង​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាតត្បាត​ជំងឺ​កូ​វីត ១៩ ( Covid-19)៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130