ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មក​ស្គាល់​កីឡាករ​ស៊ីថ្លៃ​ឈ្នួល​ខ្ពស់​ជាងគេ​បំផុត​លើ​លោក​ទាំង​១០​ក្នុង​ឆ្នាំ ២០២១

កីឡា ៖ កាសែត Marca របស់​ប្រទេស​អេ​ស្ប៉ា​ញ បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ស៊ីថ្លៃ​ឈ្នួល​ខ្ពស់​ជាងគេ​បំផុត​លើ​លោក​ទាំង​១០​ក្នុង​ឆ្នាំ ២០២១​នេះ ដែលមាន​រាយ​នាម​ដូចខាងក្រោម​៖

១. Lionel Messi របស់ PSG ជា​កីឡាករ​ដែល​ទទួល​ថ្លៃ​ពលកម្ម​ថ្លៃ​បំផុត​លើ​ពិភពលោក ពោល​រហូតដល់​ទៅ ១,៣២៥,០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

២. Neymar ខ្សែប្រយុទ្ធ​របស់ PSG ទទួលបាន ៨៣៦,០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

៣. Luis Suarez ខ្សែប្រយុទ្ធ​របស់ AT Madrid រូបនេះ​ទទួលបាន ៧៩៣,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

៤. Antoine Griezmann ខ្សែប្រយុទ្ធ Barcelona ដែល​ទើប​ត្រូវបាន At. Madrid ខ្ចី​ជើង ទទួលបាន​ថ្លៃ​ពលកម្ម ៧៩៣,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

៥. Gareth Bale ខ្សែប្រយុទ្ធ​របស់ Real Madrid រូបនេះ​ទទួលបាន​ថ្លៃ​ពលកម្ម ៦៩០,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

៦. Kylian Mbappe ខ្សែប្រយុទ្ធ​របស់ PSG រូបនេះ ទទួលបាន​ថ្លៃ​ពលកម្ម ៥៦៦,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

៧- Cristiano Ronaldo ខ្សែប្រយុទ្ធ Manchester United រូបនេះ ទទួលបាន​ថ្លៃ​ពលកម្ម ៥៣១,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

៨. Kevin de Bruyne ខ្សែបម្រើ​របស់ Manchester City រូបនេះ​ទទួលបាន​ថ្លៃ​ពលកម្ម ៥៣១,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

៩. David de Gea អ្នកចាំទី​របស់ Manchester United រូបនេះ ទទួលបាន​ថ្លៃ​ពលកម្ម ៥១៧,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​។​

១០. Robert Lewandowski ខ្សែប្រយុទ្ធ​របស់ Bayern Munich រូបនេះ ទទួលបាន​ថ្លៃ​ពលកម្ម ៤៨៣,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130