ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធាន​សមាគមន៍​បង្កា​ត់​ពូជ​ដំរី អៃ​រ៉ាវ​ត្តា ស្នើសុំ​ពលរដ្ឋ​ដែលមាន​ដីចំការ​តាម​សងខាង​ជ្រោះ​ដងអូរ​កា​ទៀង​ចូលរួម​ការពារ​និង​អភិរក្ស​សត្វ ព្រៃព្រឹក្សា​ដែល​ជិត​រលត់​ផុត​ពូជ​

​ខេត្តរតនគិរី​÷ ប្រធាន​សមាគមន៍​បង្កា​ត់​ពូជ​ដំរី អៃ​រ៉ាវ​ត្តា លោកស្រី ខៃ​ចិន្តា នៅ​ព្រឹក​ថ្ងៃ​៨​រោច ខែ​ស្រា​ឍ ត្រី​ស័ក​ព​.​ស​២៥៦៥ ត្រូវ​និង​ថ្ងៃ​អង្គារ ទី​៣១ ខែសីហា​ឆ្នាំ​២០២១ បាន​ទទូច​ស្នើសុំ​ទៅគ្រប់​អាជ្ញាធរ​ដែល​កំពុង​គ្រប់គ្រង​លើ​មូលដ្ឋាន​ភូមិ​ឃុំ រួមមាន​៖
​សង្កាត់​កាចា​ញ និង​ឃុំ​ល្បាំ​ង​១+២ ឲ្យ​ជួយ​សម្របសម្រួល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផលដំណាំ​ដាំ​ដុះ​គ្រប់​ប្រភេទ​លើដី​ចំការ​របស់​ពួកគាត់​នៅតាម​ចំណុច​សងខាង​ជ្រោះ​ដងអូរ​កា​ទៀង ថា​មាន​ភាពមិនប្រក្រតី​ដោយ​ជាទូទៅ​គាត់​សង្កេតឃើញ​ក្បាល​ដីចំការ​បងប្អូន​ទាំង​នោះបាន​រំលោភ​មកលើ​ដី​ចំណី​អូរ​យក​ជា​កម្មសិទ្ធិ​ពុំ​ស្របច្បាប់ មិនបាន​គោរព​តាម​បទដ្ឋាន​គតិយុត្តិ​នៃ​ច្បាប់​ភូមិបាល​ដែល​បាន​វិសោទនកម្ម​កំណត់​នោះទេ គឺ​ម្នាក់ៗ​នាំគ្នា​សម្រុក​ប្រើប្រាស់​សំអាង​លើ​សិទ្ធិ​កាន់កាប់​ដីធ្លី​យ៉ាង​អានាធិបតេយ្យ និង​ដ៏​គំហុក បំផុត​ជាពិសេស ការបាញ់​ថ្នាំពុល​សម្លាប់​សត្វល្អិត បាញ់ថ្នាំ​ស្មៅ និង​ប្រើប្រាស់​សាប៊ូ​ក្នុង​ទឹកអូរ​កា​ទៀង​នេះ​ជាដើម​។ បង្ក​ឲ្យ​ទឹកអូរ​កា​ទៀង​ប្រែ​ពណ៌​ជា​រៀងរាល់ថ្ងៃ​និង​ពោរពេញ​ដោយ​ជាតិពុល អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​មច្ឆា​ជាតិ​ជាដើម​។
​និង​ជាពិសេស​ដីព្រៃ​សហគមន៍​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ធម្មជាតិ​ជ្រោះ​កា​ទៀង​នេះ​កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​ក្បែរៗ​គំរាម​គំហែង​លួច​ច្រិ​ប​ចូល​កាប់​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​ដោយ​ពុំ​ស្របច្បាប់​ជា​រៀងរាល់ឆ្នាំ​នោះ​។​

​លោកស្រី​ថា ការលើកឡើង​និង​ទទូច​ស្នើសុំ​នេះ​គឺមាន​គោលបំណង​ដើម្បី​ជាការ​ដាស់តឿន​ដល់​អាជ្ញាធរ កុំ​ឲ្យ​ដេកលក់​ស្រួល​យូរពេក និង​ជាការ​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​កំពុង​ប្រឈម​និង​ការរីក​រិល​បាត់បង់ ជាពិសេស​ការរួមចំណែក​លើកស្ទួយ​វិស័យ​អេកូ​ទេសចរណ៍ធម្មជាតិ​ឲ្យ​ស្ថិតនៅ​គង់វង្ស​យូរអង្វែង ប្រកបដោយ​ផាសុខភាព អនាម័យ​ល្អ​បរិស្ថាន​ល្អ ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចូលខ្លួន​មក​ទស្សនា​កំសាន្ត​គ្រប់​រដូវ​កាល​ប៉ុណ្ណោះ​។​

​ន​ការទទូច​ស្នើសុំ​របស់លោក​ស្រី ខៃ ចិន្តា​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​យើង​ក្នុងឱកាស​លោកស្រី​ធ្វើ​សម្បុ​រសធម៌ ពិធី​ប្រគល់​រទេះ ជូន​ស្ត្រី​ជនជាតិ​ទំពួន​ពិការ​ជើង​ទាំងពីរ​តាំងពី​កំណើត​ម្នាក់ ដែល​អញ្ជើញ​មកពី​ភូមិ​ថ្មី (​សាមុត​ក្រោម​) ឃុំ​សេ​ដា ស្រុក​លំផាត់​។

​លោកស្រី​បន្តថា សព្វថ្ងៃនេះ​ក្នុងនាម​លោកស្រី​ជា​ប្រធាន​សមាគមន៍ តែង​ខិតខំ​យកចិត្តទុកដាក់​និង​ការងារ​អភិ​វ​ឌ្ឈ​ន៍​ក្នុងសង្គម និង​ការអភិរក្ស​ពូជ​សត្វ​ដំរី ដែល​បាន​ប្រឈម​និង​ការបាត់បង់​ជា​បន្តបន្ទាប់​ទៅនោះ​។ ក្រៅពី​ការងារ​ជួយ​សង្គម ទៀតសោទ​លោកស្រី​បាន​កៀងគរ​ភ្ញៀវ​បរទេស ក្នុងការ​ស្វែងរក​សម្បុ​រស​ជន​ផ្តល់ជំនួយ ជាស​ម្បុ​រសធម៌ ដែល​ជំនួយ​ទាំងនោះ​ជា​ថវិកា​ក្តី និង​សម្ភា​រះ​ក្តី​ដើម្បី​ជួយឧបត្ថម្ភ ដល់​ប្រជា​ពលរ​ដ្ធ​យើង​ទីទ័លក្រ​លំបាក ចាស់ជរា ស្ត្រី​មេម៉ាយ​ទុ​រគ​ត៌​ជន កុមារកំព្រា​គ្មាន​ទីពឹង និង​ជនពិការ​ជាដើម ដោយ​មិន​ប្រកាន់​និន្នាការ​ជាតិ​សាសន៍​ពណ៌​សម្បុ​ល ឬ​ផលប្រយោជន៍​នោះឡើយ​។ ដោយ​លោកស្រី​យល់ថា​វា​ជាការ​រួមចំណែក​មួយ​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាន​មួយ​ជ្រុង​តូច​ផងដែរ​។

​ជាក់ស្តែង​ដូចជា​វត្តមាន​ស្ត្រី​ជនជាតិដើម​ភាគតិច​ទំពួន​ដែល​ពិកា​ជើង​ទាំងពីរ​តាំងពី​កំណើត​មក​ម្លេះ បា​មក​ទទួលយក​រទេះ​ពី​លោកស្រី​តំណាង​សមាគមន៍ ផ្ទាល់ដៃ​នៅក្នុង​កសិដ្ឋាន​បង្កាត់​ពូជ​ដំរី អៃ​រ៉ាវ​ត្តា​ក្នុងថ្ងៃនេះ​ជាដើម​ដែល​ប្រ​ព្រិ​ត្តិ​ទៅ នៅក្នុង​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ខេត្តរតនគិរី​។ ដោយមាន​ការចូលរួម ពី​ប្រធាន​សហគមន៍​ឃុំ​ល្បាំ​ង​១ និង ឃុំ​ល្បាំ​ង​២ ផងដែរ​។

​លោកស្រី​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា ចំពោះមុខ​និង​មានឱកាស​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ជានិច្ច ក្នុងការ​អភិ​វ​ឌ្ឈ​ន៍ ឲ្យ​មាន​សេដ្ឋកិច្ច រីកចម្រើន​លើ​វិស័យ​អេកូ​ទេសចរណ៍ និង​ចូលរួម ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ ដែលជា​និច្ចកាល​មាន​ឪ​កាស​បានធ្វើ​សម្បុ​រសធម៌​ជួយ​ដល់​សង្គមជាតិ​ជា​ដរាប​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា