ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលក្រុង​ញូវយ៉ក​ប្រកាស​គ្រាអាសន្ន​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​

​បរទេស ៖ អភិបាលក្រុង​ញូវយ៉ក​លោក Bill de Blasio បានប្រកាស​ស្ថានភាព​គ្រាអាសន្ន​នៅ​យប់​ថ្ងៃ​ពុធ​នេះ​ដោយសារតែ​អ្វីដែល​លោក​ហៅថា​“ ព្រឹត្តិការណ៍​អាកាសធាតុ​ជា​ប្រវត្តិសាស្ត្រ​” ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទូទាំង​ទីក្រុង​ដែល​នាំឱ្យមាន​ទឹកជំនន់​និង​ស្ថានភាព​គ្រោះថ្នាក់​នៅតាម​ដង​ផ្លូវ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Reuters​។​

​ខ្សែ​រថភ្លើង​ក្រោម​ដី​ស្ទើរតែ​ទាំងអស់​នៅ​ទីក្រុង​ញូវយ៉ក​ត្រូវបាន​ផ្អាក​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ដោយសារ​សំណល់​នៃ​ព្យុះ​ត្រូ​ពិ​ក Ida បាន​នាំមក​នូវ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​និង​ការគំរាមកំហែង​នៃ​ទឹកជំនន់​និង​ព្យុះកំបុតត្បូង​ដល់​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងជើង តំបន់​អា​ត្ល​ង់​ទិ​ក​។​

​អាជ្ញាធរ​ក្រុង​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រថា យានយន្ត​ដែល​មិនចាំបាច់​ទាំងអស់​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​រហូតដល់​ម៉ោង ៥ ព្រឹក (​ម៉ោង​ក្នុង​តំបន់​) នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយសារ​អាកាសធាតុ​។​

​យ៉ាងហោចណាស់​គ្រាអាសន្ន​អំពី​ជំនន់​ទឹកភ្លៀង​ចំនួន​៥ ត្រូវបាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ពុធ​ដោយ​សេវាកម្ម​អាកាសធាតុ​ជាតិ ដោយ​រាប់​ចាប់ពី​ភាគ​ខាងលិច​ទីក្រុង Philadelphia ទៅដល់​ភាគ​ខាងជើង​រដ្ឋ New Jersey​។ ចំ​ណែ​អភិបាលរដ្ឋ New Jersey លោក Phil Murphy ក៏បាន​ប្រកាស​គ្រាអាសន្ន ដើម្បី​ឆ្លើយតប​ទៅនឹង​ព្យុះ Ida ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា