ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Messi បញ្ជូន​កូនៗ ​ឲ្យ​ចូល​ហ្វឹកហាត់​នៅ​ក្រុមយុវជន PSG

កីឡា ៖ Lionel Messi មិន​ត្រឹមតែ​បានចាប់ផ្តើម​អាជីព​ថ្មី​ជាមួយ Paris Saint-Germain នោះទេ ថែមទាំង​មាន​ផែនការ​សម្រាប់​កូន ៗ របស់គាត់​ដោយ​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ក្រុមយុវជន​របស់​ក្លឹប​ប៉ារីស​ទៀតផង​ដែរ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Marca​។​

​កូនប្រុស​ទាំង​ពីររបស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម Barcelona នឹង​ចូល​ហាត់​នៅ​ក្រុមយុវជន​របស់​ក្លឹប​បន្ទាប់ពី Messi បាន​ចុះឈ្មោះ​ពួកគេ​ឲ្យ​ចូលរៀន​ក្នុង​សាលា​បាលទាត់​នៅ​កីឡដ្ឋាន Parc des Princes ។​

​យោងតាម​ព័ត៌មាន​បារាំង L’Equipe បានឱ្យដឹងថា Messi បាន​ចុះឈ្មោះ Thiago និង Mateo នៅក្នុង​ក្រុមយុវជន​របស់ PSG ។ ដោយ​កូនប្រុស Thiago Messi នឹង​ហាត់​សម្រាប់​ក្រុម​អាយុ​ក្រោម ១០ ឬ​ក្រោម ៩​ឆ្នាំ ខណៈ Mateo នឹងចូលរួម​ជាមួយ​ក្រុម​អាយុ​ក្រោម ៧ ឆ្នាំ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា