ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​នគរបាល​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បង្ក​របួសស្នាម​

​ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​នគរបាល​ស្រុក​កោះ​ញែក​ស្រាវជ្រាវ​ឃាត់ខ្លួន ជ​នស​ង្ស​យ័​ម្នាក់​ពាក់ព័ន្ធ​ករណី​បង្ក​របួសស្នាម​ដោយសារ​ជម្លោះ​ពាក្យសម្តី​ក្នុង​វង់​ផឹកស៊ី ។​

ករណីនេះ​កើតឡើង​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​១៥ នាទី​នៅ​ចំណុច​ប៉ុស្តិ៍​១៤ ស្ថិតនៅ ភូមិ​កោះ​ម្យើ​ល​លើ​ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​

ជនដៃដល់​ឈ្មោះ ប្រុស ធូ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​កន្លែងកើតហេតុ​ខាងលើ បាន​ប្រើ​ដំបង​ឈើ វាយ​ទៅលើ ជនរងគ្រោះ​ឈ្មោះ ឈឿន ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ចំ​ពីលើ​ក្បាល​ខាងក្រោយ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​នឹង​សន្លប់​នៅនឹងកន្លែង​កើតហេតុ ។​
សមត្ថកិច្ច​ឃាត់ខ្លួន ជនដៃដល់​នៅវេលា​ម៉ោង​១៣ និ​១៥​នាទី ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​អនុវត្តតាម​នីតិវិធី ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា