ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តា​លី​បង់​អះអាងថា ពួកគេ​ដណ្ដើមបាន​ខេត្ត Panjshir ពី​ចលនា​តស៊ូ​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​

​បរទេស ៖ ក្រុម​តា​លី​បង់​បាន​និយាយថា​ពួកគេ​បាន​កាន់កាប់​ខេត្ត Panjshir ភាគ​ខាងជើង​ទីក្រុង​កា​ប៊ុល​ដែលជា​បន្ទាយ​ចុងក្រោយ​នៃ​កងកម្លាំង​ប្រឆាំង​តា​លី​បង់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​វា​ជា​ខេត្ត​តែមួយគត់​ដែល​ក្រុម​តា​លី​បង់​មិន​ដណ្តើមបាន ក្នុងអំឡុងពេល​វាយលុក​របស់​ពួកគេ​កាលពី​ខែ​មុន ។​

យោងតាម​សាក្សី​មកពី​តំបន់​នោះបាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក ដោយ​ខ្លាច​សុវត្ថិភាព​របស់​ពួកគេ​ថា ក្រុម​យុទ្ធ​ជនតា​លី​បង់​រាប់ពាន់នាក់​បាន​វាយលុក​ស្រុក​ចំនួន ៨ នៃ​ខេត្ត Panjshir ។ ទន្ទឹម​នោះ អ្នកនាំពាក្យ​តា​លី​បង់​លោក Zabihullah Mujahid បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​និយាយថា ឥឡូវនេះ​ខេត្ត Panjshir ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យុទ្ធ​ជនតា​លី​បង់ ។​

​ស្របពេល​ជាមួយគ្នានេះ រូបភាព​នៅលើ​បណ្តាញ​សង្គម​ក៏បាន​បង្ហាញ​ដែរ​ថា សមាជិក​តា​លី​បង់​ជាច្រើន​នាក់​ឈរ​នៅមុខ​ខ្លោងទ្វារ​នៃ​បរិវេណ​អភិបាលខេត្ត Panjshir ។ រហូតមកដល់​ពេលនេះ មេដឹកនាំ​ចលនា​តស៊ូ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Ahmad Massoud មិនទាន់មាន​សេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនេះ​នៅឡើយ​ទេ ខណៈ​ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា លោក​បានធ្វើ​ដំណើរ​ចាក​ចេញពី​ជ្រលង​ភ្នំ​មួយ​នេះហើយ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា