ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​មេខ្យល់​២​នាក់​ដែល​លួច​នាំ​ប្រជាពលរដ្ឋ​ចំនួន​១១​នាក់​បម្រុង​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​

សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក បាន​បង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ជា​មេខ្យល់​ចំនួន​២​នាក់ ខណដែល​ពួកគេ​លួច​នាំ​ប្រជាពលរដ្ឋ​១១​នាក់​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ ២៣​និង​៤០​នាទី នៅ​ចំណុច​ច្រកទ្វា​ព្រំដែន​អូរ​រំ​ដូ​ល ស្ថិត​ក្នុងភូមិ អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង មាន​ករណី​នាំ​ឆ្លងដែន​ដោយ​ខុសច្បាប់​យ​មួយ​បាន​កើតឡើង ដោយ​ជនសង្ស័យ​ជា​មេខ្យល់​ចំនួន​០២​នាក់​បាន​លបលួច​នាំ​ពលរដ្ឋ​ចំនួន​១១​នាក់​រួមទាំង​កុមារ​ផង​ប៉ុនប៉ង​ជ្រៀតចូល​ទៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។

សមត្ថកិច្ច​បន្តថា រហូតដល់​ថ្ងៃទី​០៦ ខែកញ្ញា​ឆ្នាំ​២០២១​នៅ​ចំណុច​រង្វង់​មូល​ផ្លូវបែក​ជា​បួន​ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំង​នគរ​បាន បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០២​នាក់​រួមមាន​៖
១-​ឈ្មោះ ឈួ​ម រ៉ា​(​ហៅ ឆេះ​) ភេទ​ប្រុ ស អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក ពេជ្រ​ចិន្តា ខេត្តបាត់ដំបង ។
២-​ឈ្មោះ យ៉ង អ៉ី​ម ហៅ មូល ភេទ​ប្រុ ស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​អន្លក់ ឃុំ តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង ។

ចំពោះ​ពលករ​ចំនួន​១១​នាក់ ស្រី ០៥​នាក់ ក្មេង​តូច ០៣​នាក់ ស្រី ០២​នាក់ ត្រូវបានធ្វើ​ការសាកសួ​រ​អំពី​បញ្ហា​នេះ​នៅ​បរិវេណ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ភ្នំព្រឹក​។ ចំណែក​មេខ្យល់​ទាំងពីរ​នាក់​ត្រូវ​បានរៀបចំ​បញ្ជូនមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​អនុវត្ត​បន្ត​តាមផ្លូវ​ច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា