ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទឹកជំនន់​ជន់​លិច​មន្ទីរពេទ្យ នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក ផ្ដាច់ជីវិត​មនុស្ស​១៧​នាក់​

​បរទេស ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទឹកជំនន់​បានសម្លាប់​អ្នកជំងឺ​១៧ នាក់​នៅក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង Tula ស្ថិតនៅ​រដ្ឋ Hidalgo ភាគ​កណ្តាល​ប្រទេស​ម៉ិចស៊ិក​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ស៊ិន​ហួរ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​នៅ​រដ្ឋ Hidalgo ដោយ​បណ្តាលឱ្យ​ទឹកទន្លេ​នៅ​ទីក្រុង Tula កើន​ឡើងដល់​កម្រិត​ខ្ពស់ រហូតដល់​ជន់​លិច​មន្ទីរពេទ្យ​ធំ​មួយ​នៅ​ទីក្រុង​នេះ​តែម្តង​។ អភិបាលរដ្ឋ Hidalgo លោក Omar Fayad បាន​ប្រាប់​សារព័ត៌មាន​ថា​“ ជា​អកុសល​មាន​អ្នកស្លាប់​ចំនួន ១៧ នាក់​” ។​

​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​១៥​នាក់​មាន​ជំងឺ​កូ​វីដ​-១៩ ហើយ​បាន​ស្លាប់​ដោយសារ​“​មន្ទីរពេទ្យ​ត្រូវបាន​ជន់​លិច ហើយ​ថាមពលអគ្គីសនី​ក៏ត្រូវ​បាន​ដាច់ ខណៈ​ពួកគេ​កំពុង​ត្រូវការ​ការជួយ​សង្គ្រោះ​ផ្នែក​ផ្លូវដង្ហើម​” ។​

​លោក​បាន​និយាយថា អ្នកស្លាប់​ចំនួន ០២​នាក់​ទៀត​បាន​មកដល់​មន្ទីរពេទ្យ ដោយ​មិនមាន​រោគសញ្ញា​អ្វី​ធ្ងន់ធ្ងរ​នោះទេ ហើយ​ពួកគេ​ក៏មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ដែរ​។​លោក​បន្តថា មន្ទីរពេទ្យ​ខាងលើនេះ គឺជា​អគារ​មួយ​ក្នុងចំណោម​អគារ​ទាំង ៥ នៅ​ទីក្រុង Tula ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ខ្លាំងជាងគេ​។ ដោយសារ​ថាមពល​អគ្គិ​ស​នី ត្រូវបាន​កាត់ផ្តាច់​នៅ​ទូទាំង​ទីក្រុង ម៉ាស៊ីនភ្លើង​នៅ​មន្ទីរពេទ្យ​ដែល​បាន​រង​ការ​ជន់​លិច ក៏​មិនអាច​ប្រើប្រាស់​បានដែរ​។ មុនពេល​រងគ្រោះ​ទឹកជំនន់ នៅក្នុង​មន្ទីរពេទ្យ​ខាងលើនេះ មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន ១០៤​នាក់ និង​អ្នកជំងឺ​ចំនួន ៥៦​នាក់ ហើយ​ប្រហែលជា​ពាក់កណ្តាល​នៃ​ពួកគេ គឺមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា