ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បង្ក្រាប​សាច់ជ្រូក​.​ស្លាបមាន់​. គ្រឿងក្នុង​មាន់ និង​ប្រហិត​ចម្រុះ​នាំចូល​អត់​ច្បាប់ ចំនួន ៣​តោន

​ខេត្តបន្ទាយមានជ័យ​៖​រថយន្ត​២​គ្រឿង​លួច​ដឹក​សាច់ជ្រូក​.​ស្លាបមាន់​. គ្រឿងក្នុង​មាន់ និង​ប្រហិត​ចម្រុះ ចំនួន ៣​តោន ដឹក​ចេញពី​ប្រទេស​ថៃ ចូលមក​តាម​ច្រក​បឹង​ត្រកួន​យកមក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មន្ត្រី​ជំនាញ​សហការ​បង្ក្រាបបាន​នៅវេលា​ម៉ោង​៤ និង​៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ច្រកព្រំដែន​បឹង​ត្រកួន ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោគ​រមៀត​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​ដឹកទំនិញ​ខុសច្បាប់​ទាំង​២​គ្រឿង ម៉ាក ISUZU ព​ណ៍ស ជា​ប្រ​ភ​ទ​រថយន្ត Pickup ពាក់​ស្លាក​លេខ Thailand​។ ក្រោយពី​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​នេះ មន្ត្រី​ជំនាញ​បាន​ឆែកឆេរ​រកឃើញ សាច់សត្វ​ជ្រូក​, ស្លាបមាន់​, គ្រឿងក្នុង​មាន់ និង​ប្រហិត​ចម្រុះ ចំនួន ៣​តោន ដោយ​ពុំមាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។

ក្រោយ​បង្ក្រាបបាន ក្រុមការងារ​ជំនាញ​បាន​បញ្ជូន​វត្ថុតាង​និង​បទល្មើស​ខាងលើនេះ ទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ហើយ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា