ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​តវ៉ា​ដោយ​ខ្លាច​ការ​រឹតត្បិត​សិទ្ធិ​ស្ត្រី នឹង​បាន​កាន់​បដា​ដោយ​សរសេរថា “ និយាយស្ដី​ដោយ​សេរី ”

ក្រុម​តា​លី​បង់​បានប្រកាស​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ថ្ងៃ​អង្គារ​ចំពេល​ដែលមាន​ការតវ៉ា​ពី​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ស្តីពី​សិទ្ធិ​ស្ត្រី​និង​ការនិយាយស្ដី​ដោយ​សេរី​។ ចំនួន​នៃ​ការតវ៉ា​បាន​កើនឡើង​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​ដោយ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​ភ័យខ្លាច​ចំពោះ​រជ្ជកាល​មុន​របស់​តា​លី​បង់កើត​ទ្បើង​ម្តងទៀត​ដូច​នៅ​ចន្លោះ​ឆ្នាំ ១៩៩៦ និង ២០០១ ។

មនុស្ស​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​អង្គារ​ជា​កន្លែង​ដែល​ឆ្មាំ​តា​លី​បង់​បាន​បាញ់រះ​ដើម្បី​បំបែក​ហ្វូងមនុស្ស​។ ចំណែកឯ​នៅ​ទីក្រុង​ហេ​រ៉ា​តមនុស្ស​រាប់រយ​នាក់​បាន​ដើរ​ជា​ក្បួន​នឹង​កាន់​បដា ហើយ​បាន​គ្រវី​ទង់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវបាន​បោះពុម្ព​ជា​បី​ពណ៌​បញ្ឈរ​នៃ​ពណ៌​ខ្មៅ ក្រហម និង បៃតង​ដោយមាន​និមិត្តសញ្ញា​ជាតិ​គ្របដណ្តប់​លើ​ពណ៌​ស​ដោយបាន​ស្រែក​លឺៗ​ថា​“ សេរីភាព​” ។​

ការធ្វើ​បាតុកម្ម​ក៏​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​តូចៗ​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដែល​ស្ត្រី​បានទាមទារ​សិទ្ធិ​របស់​ពួកគេ​។​គួរ​ឲ្យ​ដឹង​បន្ថែមទៀតថា អ្នកនាំពាក្យ​តា​លី​បង់​នៅ​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​សាធារណជន​កុំឱ្យ​ដើរ​តាមផ្លូវ​ដោយ​បន្ថែមថា​អ្នកសារព័ត៌មាន​មិនគួរ​បិទបាំង​ការធ្វើ​បាតុកម្ម​ណាមួយ​ឡើយ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា