ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់ រំលោភ​ចៅ​ចុង​ខ្លួនឯង​

​ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ស្រុក​សំ​ទ្បូ​ត នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ បាន​ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់ ពាក់​ព​ន្ធ័​ករណី​រំលោភ​ចៅ​ចុង​របស់​ខ្លួនឯង​។​ការឃាត់ខ្លួន​ធ្វើ​ទ្បើង​នៅ​ចំណុច ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ករណីនេះ​បានកើត​ទ្បើង​តាំងពី​ឆ្នាំ​២០២០ ហើយ​រហូត​ជនរងគ្រោះ​មាន​ផ្ទៃពោះ​ថែមទៀត​។​

ជនសង្ស័យ​ឈ្មោះ ឌួង ពឿ​ន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ រស់នៅ​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រងគ្រោះ​ជាច្រើន​ដង​ដែល​ត្រូវជា​ចៅ​ចុង​របស់ខ្លួន​ឈ្មោះ ស ច ធ អាយុ ១៤​ឆ្នាំ នៅក្នុង​អំឡុង​ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​២៣ និង​៣០​នាទី រហូតដល់​មាន​ផ្ទៃពោះ​រយៈពេល ២៤​សប្តាហ៍ ៥​ថ្ងៃ ។​

កម្លាំង​នគរបាល​ស្រុក​បាននិងកំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា