ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លេចឮ​ដំណឹង​ថា​ក្លិប​យក្ស​មួយ​នេះ​ឈានដល់​កិច្ចព្រមព្រៀង​ពាក្យសំដី​ជាមួយ Haaland

​កីឡា ៖ ក្រុម​អធិរាជ​ស Real Madrid ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឈានដល់​កិច្ចព្រមព្រៀង​ពាក្យសំដី​ដើម្បី​ចុះហត្ថលេខា​ជាមួយ​ខ្សែប្រយុទ្ធ Erling Braut Haaland របស់​ក្រុម Borussia Dortmund ហើយ ។​

​កីឡាករ​សញ្ជាតិ​ន័​រវេ​សរូប​នេះ​បាន​ស្ថិតនៅលើ​រ៉ា​ដា​របស់​ក្លឹប​កំពូល ៗ នៅ​អ៊ឺរ៉ុប​អំឡុង​ទីផ្សារ​ដោះដូរ​រដូវក្តៅ​នេះ តែ​ទោះជា​យ៉ាងណាក៏ដោយ ក្លិប Dortmund នៅតែ​អាច​រក្សា​តារា​ឆ្នើម​ពួកគេ ឲ្យ​បន្ត​ស្នាក់នៅ​ក្របខ័ណ្ឌ Bundesliga រដូវ​កាល​នេះ​ត​ទៀត ។​

​ទោះយ៉ាងណា​ក៏ដោយ​ជាមួយនឹង​លក្ខខណ្ឌ​ទិញ​ផ្តាច់​កុងត្រា ៦៨ លាន​ផោន​របស់ Haaland ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយនេះ មានន័យថា​ក្រុម Real Madrid, Manchester City, Manchester United, Paris Saint-Germain និង Bayern Munich សុទ្ធសឹង​តែមាន​ក្តី​រំពឹង​ខ្ពស់​រៀងៗ​ខ្លាំង ថា​អា​ចុះហត្ថលេខា​នាំយក​ខ្សែប្រយុទ្ធ​វ័យ ២១ ឆ្នាំ មកកាន់​ក្លិប​របស់ខ្លួន​បាន ។​

​អនាគត​របស់​ខ្សែប្រយុទ្ធ​រូបនេះ​អាច​ត្រូវបាន​សម្រេចចិត្ត​រួចហើយ ខណៈដែល​សារព័ត៌មាន​អេ​ស្ប៉ា​ញ Diario Madridista បាន​អះអាងថា​មាន​កិច្ចព្រមព្រៀង​ពាក្យសំដី​រវាង Real Madrid និង Dortmund សម្រាប់​ការផ្ទេរ Haaland នៅ​រដូវក្តៅ​ឆ្នាំ ២០២២៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា