ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីស្រាអែល​វាយលុក​ទីតាំង​ហា​ម៉ាស​នៅ​ហ្គា​ហ្សា​ជុំវិញ​ការបាញ់​រ៉ុក្កែត​យោធា​

អ៊ីស្រាអែល​៖ អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ទីតាំង​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​ដែលជា​ការឆ្លើយតប ទៅនឹង​ការបាញ់​រ៉ុក្កែត​ឆ្ពោះទៅ​អ៊ីស្រាអែល​នៅ​ល្ងាច​ថ្ងៃ​សុក្រ​កន្លងទៅ​។ មិនមាន​សេចក្តីរាយការណ៍​ណាមួយ​ដែល​បាន​បញ្ជាក់ថា​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប់​និង​រងរបួស​នៅក្នុង​ការវាយប្រហារ​នេះ​ទេ​។​

យោធា​អ៊ីស្រាអែល​ម្នាក់​បាន​និយាយថា សំឡេង​ស៊ី​រ៉ែ​ន​បាន​បន្លឺឡើង​ដែលជា​សញ្ញា​បញ្ជាក់​ពី​ការបាញ់​រ៉ុក្កែត​ចូល​នៅ​ជិត​ព្រំដែន​អ៊ីស្រាអែល​ជាមួយ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប (Gaza Strip) កាលពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លងទៅ​។ ស៊ី​រ៉ែ​ន​ត្រូវបាន​បន្លឺឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មន្ត្រី​ប៉ូលីស​ចាប់បាន​បុគ្គល​ពីរ​នាក់​ក្នុង​ក្រុម​ជី​ហាដ​អ៊ីស្លាម​នៅ​តំបន់​ហ្គា​ហ្សា​ដែល​បាន​រត់គេច​ពី​ពន្ធនាគារ​អ៊ីស្រាអែល កាលពីដើម​សប្តាហ៍​នេះ​។​

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាង ២៥០ នាក់​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល នឹង​កុមារ​រួមទាំង​ជនជាតិ​អ៊ីស្រាអែល ១៣ នាក់​ទៀត​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​កា​លពី​ខែឧសភា​កន្លងទៅ នៅ​តំបន់​ហ្គា​ហ្សា​ក្នុងកំឡុងពេល​ដែល​អ៊ីស្រាអែល​បានធ្វើការ​វាយឆ្មក់​តាមរយៈ​ផ្លូវអាកាស​ឆ្លងកាត់​ឆ្នេរសមុទ្រ​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា​ព្យាយាម​បាញ់​រ៉ុក្កែត​ឆ្ពោះទៅ​ទីក្រុង​អ៊ីស្រាអែល​វិញ​៕ ប្រភព​៖ ALJAZEERA

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា