ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន សហប្រធាន កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន​លើក​ទី​៧​ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​អនាម​យ័​និង​ភូតគាម​អនាម​យ័​

នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃឈើ​អាស៊ាន បាន​ធ្វើជា សហប្រធាន​ជាមួយ លោក Wang Lingjun អនុរដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ (GACC)​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លើក​ទី​៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS))​។​

ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ជម្រាបជូន​អង្គប្រជុំ​ពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ជាពិសេស​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​អោយ​កាន់តែ​ជឿនលឿន​មួ​យក​ម្រឹត​ថែមទៀត​។​

លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​លោក​Wang Lingjun អនុរដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ (GACC)​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួយ​ពង្រីក និង​ព​ន្លឿ​ន​លើ​ការចុះ​ពិធីសារ​លើ​មុខ​ដំណាំ​ផ្សេងៗ​ទៀត ដើម្បី​ជំរុញ​ការនាំចេញ​កសិក​ផល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​អោយ​កាន់តែច្រើន ដើម្បី​ឆ្លើយតប ទៅតាម​ការប្តេជ្ញាចិត្តរ​បស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​។​

អង្គប្រជុំ​បាន​រំឭក​ពី​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត​សេចក្តីប្រកាស​ជារួម​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន សម្រាប់​សន្តិភាព និង​វិបុលភាព ឆ្នាំ​២០២១-២០២៥ ដែល​ដាក់ចេញ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៣​។

អង្គប្រជុំ​បានបញ្ជាក់​ជាថ្មី​អំពី​ការឯកភាព​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) ព្រមទាំង​ការសម្រួល​ពាណិជ្ជកម្ម ស្បៀង និង​ផលិតផល​កសិកម្ម​។​

អង្គប្រជុំ​បានកត់សម្គាល់​លើ​ពិធីសារ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន (ACFTA) រួមបញ្ចូល​កម្មវិធី​ការងារ​នាពេល​អនាគត​របស់ខ្លួន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាស៊ាន​-​ចិន​។​

អង្គប្រជុំ​បានកត់សម្គាល់​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ចិន ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​រ៉ូ​ណាវី​រុស (​កូ​វីដ​-19) និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​សេរី​អាស៊ាន​-​ចិន​(ACFTA)) ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត លើ​ពាណិជ្ជកម្ម ការវិនិយោគ​ក្នុង​តំបន់ និង​ពិភពលោក​។

អង្គប្រជុំ​បានកត់សម្គាល់​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​ចិន លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) សម្រាប់​ឆ្នាំ​២០១៩-២០២០ ដោយ​ពិចារណា​ពី​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ដោយ​ការ​រាតត្បាត​សកល​នៃ​ជំងឺ កូ​វីដ​-១៩​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​បន្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) រវាង អាស៊ាន​និង​ចិន ដើម្បី​សម្រួល​ដល់​លំហូរ​ស្បៀង និង​ផលិតផល​កសិកម្ម ឆ្លង​ព្រំដែន​នៅក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​

អង្គ​ប្រជុំបាន​ស្វាគមន៍​ចំពោះ​ការបញ្ចប់​នូវ​ការរៀបចំ​អនុស្សរណៈ​យោគយល់​ថ្មី ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) ដើម្បី​ពង្រឹង​កិច្ច​ហ​ប្រតិបត្តិការ​ក្នុងការ​អនុវត្ត​វិធានការ​ពង្រឹង​អនាម័យ និង​ភូតគាម​អនាម័យ (SPS) និង​ធានា​ការធ្វើ​ពាណិជ្ជកម្ម ស្បៀង និង​ផលិតផល​កសិកម្ម​រវាង​អាស៊ាន​-​ចិន អនុលោម​តាម​តម្រូវការ និង​គោលការណ៍ នៃ​កិច្ចព្រមព្រៀង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្នែក (WTO SPS) និង​គ្រោង​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំនេះ​។ អនុស្សរណៈ​យោគយល់​គ្នា​នេះ​នឹង​រួមចំណែក​ដល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​។​

អង្គប្រជុំ​បានអនុម័ត​ផែនការ​សកម្មភាព​អាស៊ាន​-​ចិន ស្តីពី​អនាម័យ និង​ភូតគាម​អនាម័យ (SPS) សម្រាប់​ឆ្នាំ​២០២២-២០២៣ ដែល​រួមមាន សកម្មភាព​ក្នុង​ការពារ​សុវត្ថិភាព​ស្បៀង រុក្ខជាតិ និង​សុខភាព​សត្វ និង​ផ្តោត​សំខាន់​ទៅលើ ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ជូនដំណឹង និង​ប្រព័ន្ធ​ទំនាក់ទំនង ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ភាគី​ពាក់ព័ន្ធ ។​រៀបចំ​ការបណ្តុះបណ្តាល​, សិក្ខាសាលា​, សន្និសីទ និង​សកម្ម​ភាពស្រដៀងគ្នា​សម្រាប់​ការកាត់បន្ថយ​គម្លាត​ការអភិវឌ្ឍ​នៅក្នុង​អាស៊ាន និង​ប្រទេស​ចិន​។​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា និង ការបង្កើត​យន្តការ​ស​ម្រា​ប់​ពិគ្រោះ​យោបល់​។

អង្គប្រជុំ​បាន​ឯកភាព​ថា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លើក​ទី​៨ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២៣​។​

អង្គ​ប្រជុំបាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​បាន​យ៉ាង​ល្អប្រសើរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា