ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សៀង​ហៃ​ផ្អាក​ការហោះហើរ និង​សាលារៀន​ខណ​ព្យុះ​ទី​ហ្វុ​ង​ច​ន្ធូ​រខិត​ជិត​មកដល់​

ចិន​៖ អាជ្ញាធរ​នៅ​ទីក្រុង​សៀង​ហៃ និង​តំបន់​ជិតខាង​បាន​លុបចោល​ជើងហោះហើរ នឹង​សេវាកម្ម​រថភ្លើង​ហើយ​បាន​បញ្ជូន​សិស្ស​ពី​សាលារៀន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ នៅពេល​ព្យុះ​ទី​ហ្វុ​ង​ច​ន្ធូ​រ​បោកបក់​មកលើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ចិន​។ ព្យុះ​ដែលមាន​លាយឡំ នឹង​ខ្យល់​បក់​ដែល​ធ្វើដំណើរ​ក្នុង​រយៈ​ចម្ងាយ​ជាង ១៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (១០៥ ម៉ា​យ​ក្នុង​មួយ​ម៉ោង​) ត្រូវបាន​គេ​រំពឹងថា នឹង​បោកបក់​មក​ទីក្រុង​សៀង​ហៃ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

ក្រសួង​ឧតុនិយម​ចិន​បាន​និយាយថា​ព្យុះ​នេះ នឹង​ថយចុះ​កម្លាំង​ខ្យល់​នៅពេលដែល​វា​ទៅដល់​ទីក្រុង​សៀង​ហៃ ដោយ​ប្រែក្លាយ​ពី​ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​ទៅជា ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​វិញ​។ ប៉ុន្តែ​វា​នៅតែ​ត្រូវបាន​គេ​រំពឹងថា​អាច នឹង​នាំ​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតាម​តំបន់​មាត់សមុទ្រ​។​

នៅមុន​ពេល​មាន​ព្យុះ​នេះ​កើតឡើង ខេត្ត​ហ្សេ​ជាំ​ង​ដែល​នៅ​ជិត​សៀង​ហៃ​បានប្រកាស​អាសន្ន​បន្ទាន់​មួយ​ដែល​ត្រូវ​បិទ​សាលារៀន និង​ផ្អាក​ជើងហោះហើរ និង​សេវាកម្ម​ផ្លូវដែក​នៅក្នុង​ទីក្រុង​នេះ​ជាបន្ទាន់​។

ទីក្រុង​នី​ង​បូ (Ningbo) ដែលជា​កំពង់ផែ​កុងតឺន័រ​ធំជាងគេ​ទី ២ របស់​ចិន​បន្ទាប់ពី​សៀង​ហៃ​បាន​ផ្អាក​ប្រតិបត្តិការ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នៅពេល​ថ្ងៃត្រង់ ទើបតែ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ឡើងវិញ​បន្ទាប់ពី​ការកកស្ទះ​ទំនិញ និង​ការផ្អាក​កំពង់ផែ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​អ៊ី​ន​ហ្វា​នៅ​ចុងខែ​កក្កដា នឹង​ការបិទ​ស្ថានីយ​ក្នុងអំឡុងពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​ពាក់កណ្តាល​ខែសីហា​កន្លង​ទៅនេះ​៕​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា